ព័ត៌មានអន្តរជាតិ

ត្រៀមរួចរាល់ហើយ! ការហាត់សមលើកទី ៥ នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២២ បានបង្ហាញនូវទស្សនីយភាព យ៉ាងសប្បាយរីករាយ

កាលពីថ្ងៃទី ២៩ ខែមករា កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២២ បានធ្វើការហាត់សមលើកទី ៥ តាមស្តង់ដារនៃការផ្សាយផ្ទាល់ជាផ្លូវការ។

កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ ”បទភ្លេងទទួលនិទាឃរដូវក្នុងដំណើរថ្មី បទភ្លេងរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”
ដោយផ្តោតសំខាន់ លើប្រធានបទសំខាន់ៗ ដូចជាខួបអនុស្សាវរីយ៍មួយសតវត្ស នៃការបង្កើតបក្សកុម្មុយនិស្តចិន ការអភិវឌ្ឍជនបទ អរិយធម៌អេកូឡូស៊ី ព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងា និងកិច្ចការអវកាសរបស់ចិនជាដើម។

ការរួមបញ្ចូលយ៉ាងស៊ីជម្រៅ នៃបច្ចេកវិទ្យានិងសិល្បៈក៏ជាចំណុចលេចធ្លោមួយ នៃកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះផងដែរ។ នេះជាលើកដំបូងហើយ ដែលដំបូលឆាកដំឡើង ដោយអេក្រង់ LED ៧២០ ដឺក្រេ ហើយបានប្រើប្រាស់បច្ចេកវិទ្យា ARនិងXRជាដើម ដែលបានបង្កើតជាឆាកសម្តែងបែប3D និងការផ្សាយផ្ទាល់តាមទម្រង់ 8K ជាដើម ដែលនាំមកជូនទស្សនិកជន នូវទស្សនីយភាពថ្មីប្លែកអារម្មណ៍។

នៅយប់ថ្ងៃដាច់ឆ្នាំនៅថ្ងៃទី ៣១ ខែមករា “កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ ” នឹងរួមជាមួយជនជាតិចិន ទូទាំងប្រទេសទទួលសំឡេងជួងឆ្នាំថ្មី ដែលប្រកបដោយភាពរុងរឿង និងសុភមង្គល៕

To Top