ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី៤ប្រទេស នៅខែកុម្ភៈនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ SCMP នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ដែលមានសមាសភាពចូលរួម ដោយបណ្តាប្រទេសធំៗចំនួន៤ នៅចំពេលដែលកំពុងបន្តភាពតានតឹង ជាមួយនឹងចិននោះ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី នៅក្នុងខែកុម្ភៈដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រី៣រូបផ្សេងទៀត របស់ប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីផងដែរ។

កិច្ចពិភាក្សានេះតាមផែនការត្រូវបានគេដឹងថា នឹងធ្វើឡើងដើម្បីអាចចូលរួមដោះស្រាយបញ្ហា នៅតំបន់ឥណ្ឌូបាស៊ីហ្វិកផងព្រមទាំងបញ្ហាអន្តរជាតិផ្សេងទៀត ជាមួយនឹងរុស្ស៊ី ផងដោយប្រើប្រាស់ពេលវេលាសរុប ចំនួន២ថ្ងៃនៃជំនួបគ្នា៕ ប្រែសម្រួល៖ស៊ុនលី

To Top