ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ចាប់ផ្ដើមដកការរឹតត្បិតជំងឺកូវីដ-១៩ ទាំងអស់ ក្នុងខែកុម្ភៈនេះ

ហែលស៊ីនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បានលើកឡើងថា ប្រទេសរបស់លោក កំពុងធ្វើការដើម្បីលុបចោលការរឹតបន្តឹង ទាក់ទងនឹងជំងឺកូវីដ-១៩ ទាំងអស់នៅក្នុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 ការប្រកាសរបស់លោកស្រី Marin បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយសមាគម អ្នកកែសម្រួលហ្វាំងឡង់ ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រទេសហ្វាំងឡង់បានឈានចូលដល់ឆ្នាំ នៃការរាតត្បាតជាលើកទី៣ របស់ខ្លួន។

លោកស្រីបានប្រាប់កាសែតហ្វាំងឡង់ Ilta-Samomat ឲ្យដឹងថា “ការរឹតបន្តឹងគួរតែត្រូវបានដកចេញ ក្នុងកំឡុងខែកុម្ភៈ ព្រោះថាការអត់ធ្មត់របស់ប្រជាពលរដ្ឋ ត្រូវបានសាកល្បងជាយូរមកហើយ” ។

លោកស្រី Marin បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី នឹងចរចារយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ការបន្ធូរបន្ថយវិធានការជំងឺរាតត្បាតនៅថ្ងៃពុធស្អែកនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសុខភាពហ្វាំងឡង់ បានសម្តែងការព្រួយបារម្ភ ចំពោះការសម្រេចចិត្ដនេះ។

គ្រូពេទ្យហ្វាំងឡង់លោក Valtonen បានលើកឡើងថា នៅតែមានអ្នកជំងឺកូវីដ-១៩ ចំនួន ៤៦នាក់នៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសហ្វាំងឡង់ គិតត្រឹមថ្ងៃចន្ទ ដែលស្មើនឹងជិត ២០ភាគរយនៃសមត្ថភាពថែទាំ ដែលពឹងផ្អែកខ្លាំងទាំងមូលនៅក្នុងប្រទេសហ្វាំងឡង់៕ ដោយ ឈូក បូរ៉ា

To Top