ព័ត៌មានអន្តរជាតិ

ក្នុងខែមករា អាមេរិក មានករណីឆ្លងជំងឺកូវីដ-១៩ លើកុមាររហូតដល់ជាង ៣,៥លាននាក់

វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ លើកុមារ ជាង ៣,៥លាននាក់ ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ក្នុងខែមករា ដោយសារករណីកុមារបាន “កើនឡើងយ៉ាងខ្លាំង” កំឡុងពេលការប្រែប្រួលទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ American Academy of Pediatrics (AAP) និងសមាគមមន្ទីរពេទ្យកុមារ។

យោងតាមរបាយការណ៍បានឱ្យដឹងថា កុមារជាង ១១,៤លាននាក់ នៅក្នុងប្រទេសនេះ បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ហើយជិត ២លាននៃករណីទាំងនេះ ត្រូវបានបន្ថែមក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។

ប្រភពពី AAP បានឲ្យដឹងថា សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៧ ខែមករា ករណីកុមារបន្ថែមជាង ៨០៨,០០០ករណីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេស ដោយបន្ថែមករណីកុមារនៅសប្តាហ៍នេះនៅតែ “ខ្ពស់ខ្លាំង” ដោយកើនឡើង ៣ដងនៃកម្រិតកំពូលនៃការកើនឡើងដោយទម្រង់ឆ្លងដែលតា ក្នុងឆ្នាំ២០២១។

នេះបានកត់សម្គាល់សប្តាហ៍ទី២៥ ជាប់ៗគ្នាករណីឆ្លងជំងឺកូវីដ-១៩ លើកុមារ នៅសហរដ្ឋអាមេរិកមានលើសពី ១០ម៉ឺនករណី។  យោងតាម ​​AAP បានឱ្យដឹងថា ចាប់តាំងពីសប្តាហ៍ដំបូងនៃខែកញ្ញា មានករណីឆ្លងលើកុមារបន្ថែមជិត ៦,៤លានករណី៕ ដោយ ឈូក បូរ៉ា

To Top