បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការទូរស័ព្ទជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បីស្វែងរកឱកាសក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីអាមេរិកលោក Joe Biden តែងតែបានបង្ហាញជំហក្នុងការកសាងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីវាបានថយចុះខ្លាំងកាលពីសម័យអាណត្តិរបស់ លោកប្រធានាធិបតី Donald Trump ដោយមានទាំងការបិទជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនក្នុងប្រទេសអ៊ីស្រាអ៊ែលព្រមទាំងបិទអគ្គកុងស៊ុលសម្រាប់ប៉ាឡេស្ទីននៅយេរូសាឡឺមជាដើម។
រដ្ឋបាលរបស់លោក Biden ក៏បានបញញជាក់ដែរថាលោក នឹងបង្កើតឡើងវិញនូវជំនួយទាំងនោះព្រមទាំងសន្យាបើកដំណើរការអគ្គកុងស៊ុលឡើងវិញប៉ុន្តែក៏បានសំណូមពរទៅលោក Abbas ផងដែរ ក្នុងការផ្លាស់ប្តូរគោលនយោបាយមួយចំនួនរួមទាំងការទូទាត់លុយនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនផង។
មេដឹកនាំទាំងពីរក៏ត្រូវបានគេដឹងដែរថាបានពិភាក្សា គ្នាទៅលើបញ្ហាផ្សេងទៀតដែលអាចជួយឲ្យ ជីវិតរស់នៅនៃពលរដ្ឋប៉ាឡេស្ទីនកាន់តែល្អប្រសើរឡើង នៅក្នុងមធ្យោបាយដ៏សមស្រប និងជាក់ស្តែងមួយ៕
ប្រែសម្រួល៖ស៊ុនល