ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.៧៤៤ ករណីគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៨.៧២២ករណីឆ្លងក្នុងស្រុក និង២២ករណីនាំចូលពីខាងក្រៅ ។
រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត គិតក្នុងថ្ងៃពុធនេះមាន ២.៧១៦ករណី បន្ទាប់មកទីក្រុង Da Nang មាន៧៧៨ករណី និងខេត្ត Thanh Hoa នៅភាគកណ្តាលមានចំនួន ៣៥៣ករណី ។
ការឆ្លងបាននាំឱ្យ ចំនួនសរុបកើនឡើងដល់ ២.២៩៥.៤៨៤នាក់ ជាមួយគ្នានេះដែរមាន ស្លាប់ចំនួន៣៧.៧៧៧នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩មានចំនួន២,០៦៨.៨៥៣នាក់ បានជាសះស្បើយ ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ចំនួន១៨១,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ចំនួន២៨,៣លានត្រូវបានចាក់ ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។
គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត២,២៩លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន។ ក្រសួងបានឲ្យដឹងថា ករណីទាំងនេះក៏បានបញ្ជាក់ ពីករណីវិជ្ជមានចំនួន១៨៦ ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា