កុងហ្គោ៖ យ៉ាងហោចណាស់ មានជនស៊ីវិលប្រមាណ ៥០នាក់ ត្រូវបានបាញ់សម្លាប់ ដោយពួកឧទ្ទាម នៃសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួន នៅភាគឦសាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ (DRC) នេះបើយោងតាមប្រភពក្នុងស្រុក ដែលបានទៅដល់ ដោយសារព័ត៌មានចិនស៊ីនហួ។
ប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កងជីវពល CODECO បានបើកការវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារប្រឆាំងនឹងទីតាំង សម្រាប់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅនៅក្នុងភូមិ Bule នៃទឹកដីតំបន់ Djugu ក្នុងខេត្ត Ituri ភាគឦសាន របស់សាធារណរដ្ឋកុងហ្គោ ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ៥០នាក់ ។
មន្ត្រីនៃអង្គការ Caritas Internationalis ដែលជាអង្គការមួយទទួលបន្ទុកតំបន់ ដែលកំពុងរងការវាយប្រហារ បានបញ្ជាក់អំពីសោកនាដកម្មនេះ នៅពេលផ្ដល់ព័ត៌មានឲ្យស៊ីនហួ ដោយសង្កត់ធ្ងន់ថា មានសាកសពជនភៀសខ្លួនជាច្រើន ត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធនេះ។
CODECO ជាក្រុមប្រដាប់អាវុធ ដែលមានរចនាសម្ព័ន្ធ ជុំវិញនិកាយសាសនាមួយ ក្នុងទីក្រុងIturi។ ក្រុមនេះត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយអំពើហិង្សា ដែលបានលេបត្របាក់ តំបន់សម្បូរដោយមាសនេះ តាំងពីចុងឆ្នាំ២០១៧ បន្ទាប់ពីស្ងប់ស្ងាត់អស់ រយៈពេល២០ឆ្នាំ។
ខេត្តIturi និងខេត្តNorth Kivu ដែលជាខេត្ដជិតខាង ដែលមានបញ្ហាអសន្តិសុខ ជាយូរមកហើយនោះ បានស្ថិតក្រោមការឡោមព័ទ្ធ ចាប់តាំងពីថ្ងៃទី០៦ ខែឧសភា ដោយសារអំពើហិង្សាដោយក្រុមប្រដាប់អាវុធ៕ ដោយ ឈូក បូរ៉ា