ម៉ូស្គូ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ទីក្រុងមូស្គូមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ភាពមិនអាចទាយទុកជាមុនបាន” នៃអាកប្បកិរិយារបស់ ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការដាក់ទណ្ឌកម្ម ខណៈពេលដែលកំពុងធ្វើការ ដើម្បីកាត់បន្ថយផលវិបាក នៃហានិភ័យដែលអាចកើតមាន។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានពន្យល់ថា ក្តីបារម្ភរបស់ទីក្រុងមូស្គូ ត្រូវបានសមហេតុផលដោយ “អាកប្បកិរិយាដាក់ទណ្ឌកម្ម ដែលមិនអាចទាយទុក ជាមុនបានរបស់ទីក្រុងវ៉ាស៊ីនតោន” ដែលនៅតែបន្តក្នុងឆាកអន្តរជាតិ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក Peskov បានឲ្យដឹងនៅពេលត្រូវបានសួរថា តើប្រទេសរុស្ស៊ី កំពុងរៀបចំ សម្រាប់ការហាមឃាត់ដែលអាច កើតមានលើប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិកដែរ ឬទេថា “មានផែនការដែលមាន បំណងការពារហានិភ័យ និងកាត់បន្ថយផលវិបាកនៃសកម្មភាព ដែលមិនអាចទាយទុកជាមុនបានបែបនេះ” ។
នៅក្នុងនោះដែរ លោក Peskov បានលើកឡើងថា ទីក្រុងមូស្គូ ជាថ្មីម្តងទៀតបានជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន បោះបង់សកម្មភាពបង្កហេតុរបស់ខ្លួន ដែលបានបង្កើនភាពតានតឹង នៅទ្វីបអឺរ៉ុបចោល នោះជាដំណោះស្រាយប្រកបដោយសន្ដិភាព ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
