ព័ត៌មានអន្តរជាតិ

រថយន្តដឹកប្រេង ១គ្រឿង ផ្ទុះឆេះនៅភាគនីរតី នៃប្រទេសនីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្ស២នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានលោតចេញមកខាងក្រៅ ដោយមិនមានរបួសស្នាមអ្វីនោះទេ បន្ទាប់ពីរថយន្តដឹកប្រេង ១គ្រឿង បានផ្ទុះឆេះកាលពីថ្ងៃពុធនៅក្នុងរដ្ឋ Ogun ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ប៉ូលិសក្នុងតំបន់បាន លើកឡើងយ៉ាងដូច្នេះ ។

រថយន្ត ៣គ្រឿង និងម៉ូតូមួ១គ្រឿង បានចូលរួមនៅក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងទីក្រុង Sagamu ដែលជាទីប្រជុំជនមួយ ស្ថិតនៅតាមបណ្តោយផ្លូវ Lagos-Ibadan Expressway ដែលមមាញឹកជានិច្ច លោក Ahmed Umar មេបញ្ជាការនៃអង្គភាពសុវត្ថិភាពផ្លូវសហព័ន្ធ របស់រដ្ឋបានប្រាប់អ្នកយកព័ត៌មានឲ្យដឹង ។

លោក Umar បានសន្មតថា ឧបទ្ទវហេតុនេះ មកពីអ្នកបើកបររថយន្តដឹកប្រេង បើកបរលើសល្បឿនកំណត់ ហើយបានលើកឡើងថា ភ្លាមៗនោះ រថយន្តដឹកប្រេងបានផ្ទុះឆេះភ្លាមៗ ។

មន្ត្រីរូបនេះបានបន្តថា ភ្លើងបានរលត់ហើយ ហើយចរាចរណ៍ត្រូវបានបង្វែរទៅវិញហើយ ដោយបានជំរុញឱ្យ អ្នកបើកបរមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top