ព័ត៌មានអន្តរជាតិ

លោក​ ពូទីន ប្រធានាធិបតីរុស្ស៊ី ផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន

មុនពេលចូលរួមពិធីបើក នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង តាមការអញ្ជើញ លោកភូទីនប្រធានាធិបតីរុស្ស៊ី បានផ្តល់បទសម្ភាសន៍ ជាលាយលក្សអក្សរពិសេស ជាមួយលោក Shen Hai Xiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

លោកភូទីនបានថ្លែងថា ខ្ញុំបានស្គាល់លោក Xi Jinping ជាយូរមកហើយ ក្នុងនាមជាមិត្តល្អនិងអ្នកនយោបាយ ដែលមានមតិឯកភាពជាច្រើន លើការដោះស្រាយបញ្ហាពិភពលោក យើងបានបន្តរក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធជាប់ជានិច្ច។ ទីក្រុងប៉េកាំង បានក្លាយទៅជាទីក្រុងទីមួយ ក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានសិទ្ធិរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងា។ ខ្ញុំបានដឹងថា ម្ចាស់ផ្ទះ បានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតកីឡាអូឡាំពិក ហើយបង្កើតលក្ខខណ្ឌ សម្រាប់ការធានាសុវត្ថិភាព របស់អត្តពលិកបរទេស គ្រូបង្វឹកនិងអ្នកសារព័ត៌មាន ក្នុងកំឡុងពេលនៅប្រទេសចិន។ ខ្ញុំជឿជាក់ថា ការត្រៀមរៀបចំ ដោយមានគុណភាពខ្ពស់ សម្រាប់ការប្រកួតកីឡាអូឡាំពិក នឹងមានផលប្រយោជន៍ ដល់អត្តពលិក ដើម្បីឱ្យពួកគេបង្ហាញសមត្ថភាព យ៉ាងពេញលេញ ហើយសម្រេចគោលដៅ តាមការកំណត់។

ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាយ៉ាងឱឡារិក ជួយបង្កើនការយល់ដឹងពីគ្នាទៅវិញ ទៅមកកាន់តែស៊ីជម្រៅ ហើយជំរុញគោលការណ៍ “ប្រកួតប្រជែងដោយយុត្តិធម៌”ដែលគេទទួលស្គាល់ជាទូទៅ។ យើងប្រឆាំងចំពោះទង្វើ ដែលធ្វើឱ្យកីឡាទៅជា រឿងនយោបាយ ប្រឆាំងចាត់ទុកកីឡា ជាឧបករណ៍សម្រាប់ការដាក់សម្ពាធ ការប្រកួតប្រជែង ដោយអយុត្តិធម៌និងរើសអើង។ ខ្ញុំជឿជាក់ថា ទីក្រុងប៉េកាំង មុខជានឹងរៀបចំការប្រកួតកីឡា អូឡាំពិករដូវរងា ឱ្យឈានដល់កម្រិតខ្ពស់បំផុត ជាមិនខាន។

ទំនាក់ទំនងភាពជាដៃគូ រវាងរុស្ស៊ីនិងប្រទេសចិន មានលក្ខណៈនឹងនរ ហើយបង្កើតលើមូលដ្ឋាន ដែលគោរពគ្នានិងគិតពិចារណា ផលប្រយោជន៍ជាក់ស្តែងរបស់ខ្លួន ហើយគោរពច្បាប់អន្តរជាតិ និង «ធម្មនុញ្ញអង្គការសហប្រជាជាតិ»។ គំនិតដែលយើងបានកំណត់ក្នុង «សន្ធិសញ្ញសុខដុមរមនា រវាងរុស្ស៊ី និងប្រទេសចិន» ធ្វើឱ្យទំនាក់ទំនង ជាដៃគូរវាងប្រទេសទាំង២ បានឡើងដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក៕

To Top