បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ចេញយុទ្ធសាស្ត្រការពារអវកាសរបស់ខ្លួន ដែលបង្កើនការប្រកាសអាសន្ននៃ “ការវាយប្រហារនុយក្លេអ៊ែរបរិយាកាសខាងក្រៅ” ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះផ្តល់នូវសំណើជាក់ស្តែងមួយចំនួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងបែបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារ ឯកសារ ‘យុទ្ធសាស្រ្តការពារអវកាស’ របស់ចក្រភពអង់គ្លេសពណ៌នាលំហថា ជាសមរភូមិអនាគតដ៏មានសក្តានុពល ដែលសម្បូរទៅដោយការគំរាមកំហែង រាប់ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត និងឡាស៊ែរប្រឆាំងផ្កាយរណប រហូតដល់ “ការវាយប្រហារនុយក្លេអ៊ែរបរិយាកាស Exo (តំបន់ក្បែរលំហនៅខាងក្រៅបរិយាកាសផែនដី)។
របាយការណ៍បាននិយាយថា ការវាយប្រហារបែបនេះ សន្មតថាបាញ់ចេញពីផ្កាយរណបក្នុងគន្លងតារាវិថី នឹងក្លាយជា “ព្រឹត្តិការណ៍សម្លាប់អចិន្ត្រៃយ៍” ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ មិនបានបញ្ជាក់លម្អិតអំពីលទ្ធភាពនៃការវាយប្រហារប្រភេទនេះទេ ថាតើសត្រូវរបស់ចក្រភពអង់គ្លេសស្ថិតនៅកន្លែងណា ដែលជិតស្និទ្ធនឹងសមត្ថភាពបែបនេះ ឬពាក្យថា “ព្រឹត្តិការណ៍សម្លាប់អចិន្ត្រៃយ៍” មានន័យយ៉ាងណា៕ប្រែសម្រួលៈ ណៃ តុលា