ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត រកឃើញមេរោគអេដស៍បំលែងថ្មី ហើយឆ្លងលឿន នៅអឺរ៉ុប

បរទេស៖ មេរោគអេដស៍បំលែងខ្លួនថ្មី ដែលអាចចម្លងលឿន និងគ្រោះថ្នាក់ជាងមុន គឺត្រូវបានគេរកឃើញ នៅក្នុងប្រទេសហូឡង់ ដែលបញ្ជាក់ពីការរំពឹងទុកដ៏អាក្រក់ បំផុតរបស់អ្នកវិទ្យាសាស្ត្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការសិក្សាសហការអន្តរជាតិ ដែលដឹកនាំដោយ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Big Data នៃសាកលវិទ្យាល័យ Oxford បានរកឃើញករណីចំនួន 109 នៃប្រភេទទី២មេរោគ B’ (VB) ថ្មី បន្ទាប់ពីការវិភាគគំរូវិជ្ជមានជាង 6 700 ។

ការស្រាវជ្រាវបានបង្ហាញពីភាព ខុសគ្នាយ៉ាងសំខាន់រវាងហ្សែន VB និងប្រភេទមេរោគអេដស៍ផ្សេងទៀត។

អ្នកវិទ្យាសាស្ត្របាននិយាយថា “បុគ្គលដែលមានវ៉ារ្យ៉ង់ VB មានផ្ទុកមេរោគ (កម្រិតនៃមេរោគក្នុងឈាម) ចន្លោះពី 3.5 ទៅ 5.5 ដងខ្ពស់ជាង” ។ លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top