ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ី កើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល ៦ខែ ដោយសារទម្រង់ឆ្លងថ្មីអូមីក្រុង

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានបន្ថែមចំនួនករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងរយៈពេលជិត ៦ខែ ដោយសារទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាចឆ្លងបានកាន់តែរីករាលដាលពេញប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។

រដ្ឋាភិបាលបានរាយការណ៍ពីការឆ្លងថ្មីចំនួន ជាង ២៧០០០ករណីកាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី១៤ ខែសីហា។ ការស្លាប់ប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២១ ខែតុលា ខណៈដែលមនុស្ស ៣៨នាក់បានស្លាប់ដោយសារជំងឺនេះ។ ករណីបានកើនឡើងយ៉ាងឆាប់រហ័សពីតិចជាងមួយរយនាក់នៅចុងខែធ្នូ។

ប្រទេសឥណ្ឌូណេស៊ី កំពុងបដិសេធពីការដាក់ កម្រិតចលនាដ៏តឹងរ៉ឹង បើទោះបីជាមានការរីករាលដាលនៃការឆ្លងក៏ដោយ ដោយងាកទៅរកការ ហៅមនុស្សឱ្យជៀសវាង ការជួបជុំ និងកាត់បន្ថយការរៀនដោយផ្ទាល់ទៅពាក់កណ្តាល។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងបង្កើនចំនួនគ្រែមន្ទីរពេទ្យជិតទ្វេដង ដែលឧទ្ទិសដល់ការដោះស្រាយជំងឺកូវីដ-១៩ ខណៈដែលបណ្ដាលឲ្យករណីកើនឡើងដល់ ២៨៥០០ករណីក្នុងមួយថ្ងៃ៕
ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top