សិង្ហបុរី ៖ អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានឲ្យដឹងថា ខ្លួនបានអនុម័តការប្រើប្រាស់ថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះអ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលសិង្ហបុរី HSA បានឲ្យដឹងថាគោលបំណង នៃការព្យាបាលនេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។
ផ្អែកលើភ័ស្តុតាងព្យាបាល ដែលមានស្រាប់ HSA បានឲ្យដឹងថា អត្ថប្រយោជន៍របស់ថ្នាំគ្រាប់ Paxlovid មានលើសពីហានិភ័យ ដោយចង្អុលទៅ “កម្រងព័ត៌មានហានិភ័យអត្ថប្រយោជន៍អំណោយផល” សម្រាប់ការប្រើប្រាស់របស់វានៅក្នុងក្រុមអ្នកជំងឺ ដែលបានណែនាំ។
ប្រទេសសិង្ហបុរី បានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកជំងឺពេញវ័យPaxlovid រួមមានគ្រាប់ថ្នាំ nirmatrelvir ចំនួនពីរ និងថេប្លេត ritonavir មួយ ដែលវេចខ្ចប់រួមគ្នាសម្រាប់ការប្រើប្រាស់ផ្ទាល់មាត់។ Nirmatrelvir គឺជាថ្នាំប្រឆាំងមេរោគ ខណៈពេលដែល ritonavir រក្សាកម្រិតឈាមរបស់ nirmatrelvir សម្រាប់ប្រសិទ្ធភាពប្រឆាំងមេរោគ។
នៅក្នុងនោះដែរក្រុមហ៊ុន Pfizer បានឲ្យដឹងថា Nirmatrelvir ត្រូវបានរចនាឡើង ដើម្បីទប់ស្កាត់សកម្មភាពនៃអង់ស៊ីម ដែលវីរុសកូរ៉ូណា ត្រូវការចម្លង។ ក្រសួងសុខាភិបាល (MOH) បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Pfizer ដើម្បីចែកចាយថ្នាំ Paxlovid ដំបូងក្នុងខែកុម្ភៈ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
