ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ និងព្យុះទីហ្វុង ដ៏ខ្លាំងក្លានៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ជំរុញឱ្យមានតម្រូវការ ក្នុងការសម្របខ្លួន ទៅនឹងការបំរ៉ែបំរួល អាកាសធាតុ

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Kiven Meco Luzano ដូចអ្នករាល់គ្នាដែរ មិនបានឃើញព្យុះមកដល់ទេ ។ ជាការពិតណាស់ គាត់បានដឹងថា ខ្យល់ព្យុះទីហ្វុងកំពុងបោកបក់មកកាន់ សហគមន៍របស់គាត់ នៅភាគខាងត្បូង Leyte ។ ព្យុះដ៏ខ្លាំងគឺបានបោកបក់ជាទៀង ទាត់ទៅកាន់ផ្នែកនេះ នៃពិភពលោក ។

ប៉ុន្តែ ព្យុះទីហ្វុង Rai ឬ Odette ដូចដែលប្រព័ន្ធទំនើបនេះ ត្រូវបានគេហៅឈ្មោះ កើតឡើងនៅក្នុងប្រទេសហ្វីលីពីន នឹងមកដល់ជាមួយនឹង កម្លាំងបោកបក់ខ្លាំង ដ៏កម្រកើតឡើងណាស់ ។

គ្រូបង្រៀនបានមើលជាមួយក្រុមគ្រួសារ ខណៈថ្ងៃត្រូវបានបោកបក់យ៉ាងលឿនជាងធម្មតា ។ ភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគាត់បានចម្អិន អាហារពេលល្ងាចនៅពេលព្រលឹម ដោយមើលតាមដងព្រែក ដែលហូរចូលសមុទ្រ នៅខាងក្រៅផ្ទះរបស់គាត់។

ពួកគេមិនមានគម្រោងជម្លៀសខ្លួនចេញទេ ប៉ុន្តែខណៈដែលរន្ទះបានចាប់ផ្តើមបោកបក់រំលងក្បាល បំភ្លឺឱ្យមានខ្យល់កន្ត្រាក់បំផ្លាញទីប្រជុំជន និងដំបូលផ្ទះ ។
”ប៉ុន្មាននាទីក្រោយមក ឪពុកខ្ញុំបានប្រាប់យើងថា “ចូរចេញពីទីនោះទៅ ព្រោះទឹកកំពុងមកដល់ហើយ” ។ លោក Luzano បានរៀបរាប់ថា ជំនោរកំពុងកើនឡើងនៅពេលនោះ” ។

“ហើយបន្ទាប់មកយើងមានការភ័យស្លន់ស្លោណាស់ ។ អារម្មណ៍ក្នុងខ្លួនបានកើតឡើងមកដែរ ។ មនុស្សម្នាបានយំ និងស្រែក ។ អ្នកផ្សេងទៀតបានស្រែក ។ ដោយសារខ្ញុំជាបុរសតែម្នាក់គត់នៅក្នុងផ្ទះ ខ្ញុំជាអ្នកដឹកជីដូនរបស់ខ្ញុំ ដែលគាត់ជាមនុស្សចាស់ហើយ។ ខ្ញុំបាននាំគាត់ចេញទៅកាន់ទីទួលខ្ពស់” ។

“ចិត្តរបស់ខ្ញុំគិតតែពីអ្វីដែលនឹងកើតឡើងបន្ទាប់ប៉ុណ្ណោះ” ។ លោកបាននិយាយដូច្នេះ ។

នៅគ្រា ដែលព្យុះ បានបោក បក់បន្តិចម្តងៗឆ្លងកាត់តំបន់ Visayas នៅពាក់កណ្តាលខែធ្នូ ព្យុះទីហ្វុង Rai បាននាំមកនូវខ្យល់បក់ខ្លាំង រហូតដល់ ២៦០គីឡូម៉ែត្រក្នុង១ម៉ោងឯណោះ ។ មនុស្សជាង៤០០នាក់នឹងត្រូវបាត់បង់ជីវិត ហើយផ្ទះប្រមាណ១,៥ លានខ្នងត្រូវបានបំផ្លាញ ឬខូចខាត ៕

To Top