ព័ត៌មានអន្តរជាតិ

លោកស្រីPeng Liyuan ភរិយា របស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ជួបពិភាក្សា ជាមួយលោកស្រី អាល់ស៊ីវ៉ា ភរិយា របស់លោកប្រធានាធិបតី អេក្វាឌ័រ

កាលពីថ្ងៃទី៥ ខែកុម្ភៈ លោកស្រីPeng Liyuan ភរិយា របស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង បានជួបពិភាក្សាជា មួយលោកស្រី អាល់ស៊ីវ៉ា ភរិយា របស់លោកប្រធានាធិបតី អេក្វាឌ័រ នៅទីក្រុងប៉េកាំង ។ លោកស្រីPeng Liyuan បានសម្តែងការស្វាគមន៍ ចំពោះលោកស្រី អាល់ស៊ីវ៉ា ដែលបានអមដំណើរ របស់លោកប្រធានាធិបតី អេក្វាឌ័រLasso ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរវងា ក្រុងប៉េកាំង ព្រមនិងបំពេញទស្សនកិច្ច នៅប្រទេសចិន ។

ក្រោយពីបានដឹងថា លោកស្រីអាល់ស៊ីវ៉ា មានចំណាប់ អារម្មណ៍ខ្លាំង ចំពោះវប្បធម៌ប្រពៃណីចិន លោកស្រីPeng Liyuan បានរៀបចំជាពិសេស នូវការសម្តែងល្ខោនប៉េកាំង របស់ប្រទេសចិន ព្រមនិងណែនាំអំពីប្រវត្តិដ៏យូរលង់ និងលក្ខណៈសិល្បៈរបស់ល្ខោនប៉េកាំង ជូនចំពោះលោកស្រីអាល់ស៊ីវ៉ា ។

លោកស្រី អាល់ស៊ីវ៉ាបានកោតសរសើរយ៉ាងខ្លាំង ចំពោះការសម្តែង សិល្បៈដ៏អស្ចារ្យរបស់អ្នកសម្តែង ល្ខោនប៉េកាំង ហើយបានសម្តែងក្តីសង្ឃឹមថា នឹងមានឱកាសកាន់តែច្រើន ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ ប្រពៃណីចិន នាពេលអនាគត។លោកស្រីPeng Liyuanបានថ្លែងថា ប្រទេសចិននិងអេក្វាឌ័រ សុទ្ធតែមានវប្បធម៌ ដ៏ជ្រាលជ្រៅភាគីទាំងពីរ អាចធ្វើឱ្យស៊ីជម្រៅនូវកិច្ចផ្លាស់ ប្តូរនិងកិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌មនុស្សជាតិ បង្កើនការយល់ដឹងគ្នា ទៅវិញទៅមក រវាងប្រជាជនប្រទេសទាំងពីរ និងធ្វើឱ្យចំណងមិត្តភាព រវាងចិននិងអេក្វាឌ័រ ចាក់ឫសកាន់តែជ្រៅ នៅក្នុងដួងចិត្តរបស់ប្រជាជន៕

To Top