បរទេស ៖ យោងតាមរបាយការណ៍សម្ងាត់ របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួក Hacker កូរ៉េខាងជើង បានលួចលុយ រាប់លានដុល្លារ ពីការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលអន្តរជាតិ ក៏ដូចជាការទទួលបាន កម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់សម្រាប់ការ អភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិត នៃការវាយប្រហារ តាមអ៊ីនធឺណិតដែលត្រូវបានចោទប្រកាន់ មាននៅក្នុងឯកសារ ដែលដាក់ជូនក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ, នេះបើយោងតាម Reuters ។
របាយការណ៍សម្ងាត់ ដោយដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន បានឱ្យដឹងថា “កូរ៉េខាងជើងបានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹង សម្រាប់កម្មវិធីទាំងនេះនៅបរទេស រួមទាំង តាមរយៈមធ្យោបាយអ៊ីនធឺណិត និងការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា” ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន។
សូមជម្រាបថា កាលពីឆ្នាំ 2021 ទីក្រុងព្យុងយ៉ាងបានបន្ត “ការថែទាំ និងការអភិវឌ្ឍន៍” នៃ “ហេដ្ឋារចនាសម្ព័ន្ធ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង” របស់ខ្លួន ខណៈដែលមានការចោទប្រកាន់ថា ប្រទេសនេះបានបង្ហាញ ពីសមត្ថភាពកើនឡើង សម្រាប់ការដាក់ពង្រាយ យ៉ាងឆាប់រហ័ស។
របាយការណ៍នេះបានអះអាងថា “ការវាយប្រហារតាមអ៊ីនធឺណិត ជាពិសេសលើទ្រព្យសម្បត្តិ រូបិយប័ណ្ណឌីជីថល នៅតែជាប្រភពចំណូលដ៏សំខាន់មួយ”។ ជាង 50 លានដុល្លារ ត្រូវបានលួច កាលពីឆ្នាំមុនពីយ៉ាងហោចណាស់ កម្មវិធីរូបិយប័ណ្ណឌីជីថល ចំនួន៣នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ប្រទេសកូរ៉េខាងជើងបានជួយខ្លួនឯងនូវទ្រព្យសម្បត្តិរូបិយបណ្ណឌីជីថល ដែលមានតម្លៃ 400 លានដុល្លារផ្សេងទៀត តាមរយៈការវាយប្រហារ តាមអ៊ីនធឺណិតបន្ថែមទៀត នេះបើយោងតាម Chainalysis ដូចដែលបានលើកឡើង នៅក្នុងឯកសារ៕
ប្រែសម្រួលៈ ណៃ តុលា
