ព័ត៌មានអន្តរជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន ជំរុញអាមេរិក ឲ្យបញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការលក់អាវុធ ដែលមានតម្លៃ ១០០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យមានការលុបចោលជាបន្ទាន់។

អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានលើកឡើងថា ការលក់សព្វាវុធទៅកាន់តំបន់ តៃវ៉ាន់របស់ចិន ដោយសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។

លោក ចាវ បានបន្ដថា “ទង្វើបែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ហើយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។

ចិន ជំរុញ ឲ្យ អាមេរិក បន្ត ប្តេជ្ញាចិត្ត ចំពោះ គោលការណ៍ ចិន តែមួយ និង សេចក្ដីថ្លែងការណ៍ចិន – អាមេរិក ទាំង៣។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា សេចក្តីប្រកាសរួម លុបចោលផែនការលក់អាវុធរបស់ខ្លួនភ្លាមៗ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ឈប់ទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់។

លោកបានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការ ​​​​​​​​​​​​​​​​​​​​​​ស្របច្បាប់ និងដោយបង្ខំ ដើម្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការពារអធិបតេយ្យភាព និងផលប្រយោជន៍ សន្តិសុខរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់៕

ដោយ ឈូក បូរ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

To Top