ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់អ៊ីរ៉ង់ អំពាវនាវឱ្យមានវិធានការ តបតនឹងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច

តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់ គួរតែប្រកាន់យក “កាតព្វកិច្ចដាច់ខាត និងជាបន្ទាន់” ដើម្បីប្រឈមមុខនឹងអ្វី ដែលលោកហៅថា ការឈ្លានពាន របស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច។

លោក Khamenei បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុង ពេលជួបជាមួយ មេបញ្ជាការ កងទ័ពអាកាសអ៊ីរ៉ង់ ។ លោក Khamenei បានលើកឡើងថា គោលនយោបាយច្បាស់លាស់ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលជាអរិភាពចំពោះសាសនាអ៊ីស្លាម និងអ៊ីរ៉ង់ គឺដើម្បីបំភ្លៃការពិត តាមរយៈការនិយាយកុហកវិជ្ជាជីវៈ ។

មេដឹកនាំកំពូលអ៊ីរ៉ង់ បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចថា បានព្យាយាមគ្រប់ មធ្យោបាយដើ ម្បីបំភ្លៃការពិត នៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់ និងស្ថាបនិករបស់ខ្លួនគឺលោក Grand Ayatollah Ruhollah Khomeini ខណៈដែលបដិសេធការ វិវត្តន៍នៃបដិវត្តន៍ និងទិដ្ឋភាពវិជ្ជមាន។

លោកបានបន្ដថា របបផ្តាច់ការ ប្រព័ន្ធផ្សព្វផ្សាយ គឺជាប្រភេទនៃការស្អប់ខ្ពើម ដែលត្រូវបាន បង្កើតឡើង និងប្រើប្រាស់ដោយមហាអំណាចលោកខាងលិច បើទោះបីជាពួកគេទាមទារសេរីភាព ក្នុងការនិយាយក៏ដោយ ដែលជាភស្តុតាងជាក់ស្តែង ក្នុងការដកឈ្មោះលោក Qassem Soleimani ចេញពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ។

លោក Soleimani អតីតមេបញ្ជាការ កងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ត្រូវបាន អាមេរិកធ្វើឃាត ដោយយន្តហោះគ្មានមនុស្សបើក នៅជិតអាកាសយានដ្ឋានអន្តរជាតិ បាកដាដកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ៕
ដោយ ឈូក បូរ៉ា

To Top