ព័ត៌មានអន្តរជាតិ

អាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាងមធ្យមជិត ២៦០០នាក់ ក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន៖ គេហទំព័រ MarketWatch បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែមានអ្នកស្លាប់ជាមធ្យមជិត ២៦០០នាក់ ដោយសារជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ កើនឡើង ១៨ ភាគរយពី ២សប្តាហ៍មុន និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីរដូវរងារមុន និងលើសពីការកើនឡើងខ្ពស់បំផុត ក្នុងរដូវស្លឹកឈើជ្រុះ នៅពេលដែលទម្រង់ឆ្លងដែលតា មានភាពលេចធ្លោ។

ឥឡូវនេះទម្រង់អូមីក្រុង ដែលឆ្លងខ្លាំង គឺមានភាពលេចធ្លោ ករណីបានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលនៅខែមករា ប៉ុន្តែនៅតែមានករណីឆ្លងជាមធ្យម ២៩៥,៩២២ករណីក្នុងមួយថ្ងៃ ធ្លាក់ចុះ ៥៧ភាគរយពី ២សប្តាហ៍មុន។

ការសម្រាកព្យាបាល នៅមន្ទីរពេទ្យបានធ្លាក់ចុះ ២៣ភាគរយធៀប នឹងពីរសប្តាហ៍មុននៅត្រឹម ១២១,៦០០ករណីក្នុងមួយថ្ងៃជាមធ្យម នេះបើយោងតាមគេហទំព័រព័ត៌មាន អាជីវកម្មរបស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា នៅលើមូលដ្ឋានជាសកល ចំនួនសរុបសម្រាប់ករណីជំងឺកូវីដ-១៩ បានកើនឡើងលើសពី ៣៩៥,៣លាននាក់ ហើយចំនួនអ្នកស្លាប់ បានកើនឡើងលើសពី ៥,៧៤លាននាក់។

គេហទំព័រនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកនាំមុខគេ លើពិភពលោកជាមួយនឹង ករណីឆ្លងសរុបចំនួន ៧៦,៥លាននាក់ និងចំនួនអ្នកស្លាប់នៅចំនួន ៩០២,៦២៦នាក់ ៕

ដោយ ឈូក បូរ៉ា

To Top