បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ជារួមមួយ ជាមួយនឹងប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃម្សិលមិញ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអះអាងថាមកដល់ពេលនេះ គឺមិនមានបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបណាមួយ ដែលអាចដាក់សំពាធ ទៅឲ្យរុស្ស៊ី ក្នុងការផ្លាស់ប្តូរគំនិត និងផែនការរបស់ខ្លួនឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើននាក់ នៅក្នុងទីក្រុងកៀវលោក Zelensky បានពន្យល់ថា គាត់មិនមានភាពជឿជាក់ទេថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមានអារម្មណ៍ថា មានសំពាធណាមួយ ពីសណាក់បណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបឡើយ។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង Macron ទៅកាន់ទីក្រុងកៀវបានធ្វើឡើង កាលពីថ្ងៃអង្គារ ដើម្បីអាចពិភាក្សាគ្នា ជាមួយនឹងអ៊ុយក្រែន ខណៈដែលភាពតានតឹងកាន់តែកើនឡើង ដោយសារតែយោធារបស់រុស្ស៊ី នៅតាមបណ្តោយព្រំដែន ហើយមេដឹកនាំទាំងពីរ បានធ្វើកិច្ចប្រជុំដែលមានរយៈពេល រហូតទៅដល់៥ម៉ោង៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
