ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូ នៅសប្តាហ៍នេះ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេសលោក Ben Wallace នៅថ្ងៃនេះត្រូវបានកាសែតបរទេស ចេញផ្សាយថា នឹងត្រូវធ្វើដំណើរ បំពេញទស្សនកិច្ចទៅកាន់ ប្រទេសរុស្សីនៅក្នុងសប្តាហ៍នេះ។

ជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលទីក្រុងឡុង ក្នុងការជួយដោះស្រាយបញ្ហាវិបត្ត រវាងប្រទេសអ៊ុយក្រែន និងរុស្សី ខណៈដែលលោកទើបតែ បានជួបពិភាក្សា គ្នាជាមួយនឹងសមភាគី រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ Mariusz Blaszczak ម្តងហើយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមក។

ក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស ក៏នឹងមានជំនួបគ្នាជាមួយ រដ្ឋមន្ត្រីការបទេសរុស្សីលោក Sergey Lavrov នៅថ្ងៃព្រហស្បតី៍ស្អែកនេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top