ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាថា​ នឹងបន្ដអភិវឌ្ឍ ថាមពលមីស៊ីល របស់ខ្លួន ដើម្បីឆ្លើយតបនឹងសត្រូវ

តេអេរ៉ង់ ៖ លោក Mohammad Bagheri នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់ នឹងបន្តអភិវឌ្ឍថាមពលមីស៊ីល របស់ខ្លួន ដើម្បីរារាំងសត្រូវរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងសុន្ទរកថានៅក្នុងពិធីដាក់បង្ហាញកាំជ្រួចផ្លោងនៅរដ្ឋធានីតេអេរ៉ង់ លោក Bagheri បានលើកឡើងថា ថាមពលមីស៊ីលប្រឆាំងនឹងអ្នកឈ្លានពាន និងអ្នកគៀបសង្កត់នៃសាធារណរដ្ឋឥស្លាមកាន់តែមានឥទ្ធិពល ហើយនឹងបន្តដំណើររីកចម្រើន ការលើកកម្ពស់ និងឧត្តមភាពទាំងផ្នែក បរិមាណ និងគុណភាព”។

លោកបន្ដថា “អំណាច រារាំងរបស់អ៊ីរ៉ង់ គឺថា យើងត្រូវបង្កើន ថាមពលរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការអនុវត្តបញ្ជារបស់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ (មេដឹកនាំកំពូល) និងដើម្បីបន្តផ្លូវដ៏មានតម្លៃ”។

លោកបន្ដថា “ទុក្ករបុគ្គល មិនត្រឹមតែនៅក្នុងបរិក្ខារ និងសព្វាវុធដែលមានសារៈសំខាន់ខ្លាំងនោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យសំខាន់នៃធនធានមនុស្ស ដែលប្រើប្រាស់អាវុធទាំងនេះផងដែរ”។

នៅព្រឹកថ្ងៃដដែល អ៊ីរ៉ង់បានបង្ហាញកាំជ្រួចផ្លោង ដែលមានរយៈចម្ងាយ ១៤៥០ គីឡូម៉ែត្រ ដែលប្រើប្រាស់ឥន្ធនៈរឹង និងមានសមត្ថភាព អាចបត់បែនបានក្នុងការឆ្លងកាត់ខែល ការពារមីស៊ីលក្នុងដំណាក់កាលចុះចត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។

សហរដ្ឋ អាមេរិក បានសង្ស័យ ជាយូរមកហើយថា ការអភិវឌ្ឍ មីស៊ីល ផ្លោងរបស់អ៊ីរ៉ង់ អាច នឹង បន្ថែម សមត្ថភាព ផ្ទុកក្បាល គ្រាប់នុយក្លេអ៊ែរ។ អ៊ីរ៉ង់ ដែលបាននិយាយម្តង ហើយ ម្តង ទៀត ថា កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនមានសន្តិភាព បានទទូច ថា កម្មវិធី មីស៊ីល របស់ ខ្លួន គឺ មាន គោលបំណង រារាំងតែប៉ុណ្ណោះ៕ដោយ ឈូក បូរ៉ា

To Top