ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង ព្រមានពីករណីឆ្លងជំងឺកូវីដ-១៩ អាចកើនឡើងដោយក្នុង ១ថ្ងៃឆ្លងជិត ៣ម៉ឺននាក់

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុងហុងកុងបានរាយការណ៍ ពីការឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន៩៨៦ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអាជ្ញាធរ កំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើង ដែលអ្នកជំនាញវេជ្ជសាស្ត្រព្រមានថា អាចឃើញករណីប្រចាំថ្ងៃចំនួន ២៨.០០០នាក់ នៅចុងខែមីនា ដោយមនុស្សចាស់ដែលមិនបាន ចាក់វ៉ាក់សាំងមានការព្រួយបារម្ភយ៉ាងខ្លំាង ។

ការកើនឡើងនៃករណីកើនឡើង ១០ដងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ កំពុងបង្ហាញថា ជាការសាកល្បងដ៏ធំបំផុត សម្រាប់គោលនយោបាយ “សូន្យថាមវន្ត” នៃការទប់ស្កាត់មេរោគរបស់ មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។

មេដឹកនាំ Carrie Lam បានលើកឡើងថា គាត់ “មានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង” ខណៈដែលអ្នកស្រុក រួមទាំងមនុស្សចាស់ និងកុមារ បានតម្រង់ជួរជាច្រើនម៉ោង នៅមណ្ឌលធ្វើតេស្ត និងដើម្បីចូលទៅក្នុងកន្លែង ដាច់ដោយឡែក បន្ទាប់ពីការឆ្លងមេរោគប្រចាំថ្ងៃបានកើនឡើងទ្វេដងដល់ចំនួន១.១៦១នាក់ករណីកាលពីថ្ងៃពុធ ។

បន្ទាប់ពីប្រទេសចិននៅដីគោក ក្រុងហុងកុង កំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ផ្ទុយពីកន្លែងជាច្រើនទៀត ដែលកំពុងព្យាយាម “រស់នៅជាមួយកូវីដ” ដោយពឹងផ្អែកលើអត្រាការចាក់វ៉ាក់សាំង ខ្ពស់ដើម្បីនាំមកនូវការការពារ ខណៈដែលបន្ធូរបន្ថយការរឹតបន្តឹង ។

វីរុសបំប្លែងខ្លួនថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស កំពុងសាកល្បងវិធីសាស្រ្តទាំង២ ទោះបីជាអ្នកជំនាញបានលើកឡើងថា យុទ្ធសាស្រ្តរបស់ក្រុងហុងកុង មើលទៅមិនមាននិរន្តរភាពកាន់តែខ្លាំងឡើង ជាមួយនឹងករណីផ្ទុះឡើង ។

សរសេរនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកស្រី Lam បានថ្លែងថា រដ្ឋាភិបាលកំពុងប្រឹងប្រែងពង្រឹងសមត្ថភាព ហើយថាការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស កន្លែងដូចជាផ្ទះថែទាំមនុស្សចាស់ គឺជារឿងចុងក្រោយដែលគាត់ចង់ឃើញ ។

លោកស្រីបានលើកឡើងថា “ប្រជាពលរដ្ឋត្រូវរង់ចាំរយៈពេលយូរ ដើម្បីទទួលការធ្វើតេស្ត ហើយមនុស្សមួយចំនួនធំដែល បានធ្វើតេស្តវិជ្ជមានបានរង់ចាំ អស់រយៈពេលជាយូរសម្រាប់កន្លែង ដាក់ឱ្យនៅដាច់ដោយឡែកពីគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top