Covid-19

ទ្វីបអាហ្វ្រិក រកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងលើសពី ១១លាននាក់ហើយ

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺកូវីដ-១៩ នៅទ្វីបអាហ្រ្វិកបានកើនឡើងដល់ ១១,០០១,៣៤នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារថែទាំសុខភាពនៃ សហភាពអាហ្រ្វិកបានលើកឡើងថា ចំនួនអ្នកស្លាប់នៅទូទាំងទ្វីបនេះ បានកើនឡើងដល់ ២៤៣.៤៩៧នាក់ ហើយអ្នកជំងឺ ១០,១២៦,៥២៧នាក់ បានជាសះស្បើយពីជំងឺនេះ រហូតមកដល់ពេលនេះ។

ប្រទេសអាហ្រ្វិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី និងអេត្យូពី ស្ថិតក្នុងចំណោមប្រទេស ដែលមានករណីឆ្លងច្រើន ជាងគេបំផុតនៅទ្វីបអាហ្រ្វិក ។

ទីភ្នាក់ងារនេះបានលើកឡើងថា អាហ្រ្វិកខាងត្បូង បានកត់ត្រាចំនួនករណីឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតក្នុងទ្វីបអាហ្រ្វិក ដោយមានចំនួន ៣,៦៣៤,៨១១ករណី បន្ទាប់មកគឺ ប្រទេសម៉ារ៉ុក ដែលមាន ១,១៥២,៤១៤ករណី គិតត្រឹមល្ងាចថ្ងៃសុក្រ ។

បើនិយាយពីករណីផ្ទុកទិន្នន័យ អាហ្វ្រិកខាងត្បូង ជាតំបន់ដែលទទួលរង ផលប៉ះពាល់ខ្លាំងបំផុតនៅទ្វីបអាហ្រ្វិក បន្ទាប់ពីនេះមក មានផ្នែកខាងជើង និងភាគខាងកើតនៃទ្វីប ខណៈដែលអាហ្វ្រិកកណ្តាល ទទួលរងផលប៉ះពាល់តិចជាងគេបំផុត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top