ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្សី ប្រដេញនាវាមុជទឹកអាមេរិក ចេញពីដែនទឹករបស់ខ្លួន

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា នាវាចម្បាំងប្រឆាំង នឹងនាវាមុជទឹករបស់រុស្សីមួយគ្រឿង បានធ្វើការប្រដេញតាម នាវាមុជទឹករបស់អាមេរិក នៅក្បែរទៅនឹងដែនកោះ Kuri ដើម្បីឲ្យចាកចេញពី ក្នុងដែនទឹករបស់ប្រទេស។

ហេតុការណ៍ដែលបានកើតឡើង តាំងតែពីថ្ងៃសៅរ៍នេះ ត្រូវបានអ្នកនាំពាក្យរបស់ សេតវិមានបដិសេធមិនហ៊ាន ធ្វើការឆ្លើយតបវិញភ្លាមៗឡើយ ហើយបានត្រឹមនិយាយបែបនេះថា៖ យើងបានទទួលដំណឹងអំពីរបាយការណ៍ ដោយរុស្សីនៅក្នុងហេតុការណ៍នេះ ប៉ុន្តែយើងមិនអាចអះអាងបាន នៅឡើយនៅពេលនេះ អំពីព័ត៌មានទាំងនោះ។

ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បានអះអាងនៅអំឡុងពេល ធ្វើសមយុទ្ធយោធា នាវាចម្បាំងរបស់ខ្លួន Marshal Shaposhinikov បានចាប់សញ្ញាបានថា នាវមុជទឹកអាមេរិក Virginia-class បានធ្វើដំណើរចូលដែនទឹក របស់រុស្សីក្បែរ Kuri ភាគខាងជើងនៃសមុទ្រប៉ាស៊ីហ្វិក។

ក្រសួងបានបន្តថា ក្រោយរុស្សីបានទាមទារ ឲ្យនាវាមុជទឹកនេះឡើង មកលើផ្ទៃទឹកប៉ុន្តែវាបែរជា បានគេចវេសហើយប្រើប្រាស់ ល្បឿនអប្បបរិមាដើម្បីគេចខ្លួន ចេញពីទីនោះទៅវិញ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top