ព័ត៌មានអន្តរជាតិ

លោក Biden សន្យាចំពោះអ៊ុយក្រែន អំឡុងពេលសន្ទនាជាមួយ នឹងប្រធានាធិបតីលោក Zelensky

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានធ្វើការជួបពិភាក្សាគ្នាតាម ទូរស័ព្ទរយៈពេលជាងមួយម៉ោង ហើយជាលទ្ធផលលោក Biden បានធ្វើការសន្យាជូនចំពោះអ៊ុយក្រែន ក្នុងករណីប្រសិនបើរុស្សីពិតជា នឹងបើកការវាយប្រហារណាមួយ។

លោក Biden ត្រូវបានគេដឹងថា បានធ្វើការសន្យាថា នឹងធ្វើការឆ្លើយតបដោយ មានការសម្រេចចិត្តខ្ពស់ និងឆាប់រហ័សបំផុត ចំពោះសកម្មភាពទាំងឡាយ របស់រុស្សីហើយបញ្ជាក់ដែរថា សម្ព័ន្ធមិត្តជាពិសេសអង្គការណាតូផងនោះ នឹងជួយគាំទ្រទៅដល់សកម្មភាពឆ្លើយតបនេះដូចគ្នាផងដែរ។

" "

គួរឲ្យដឹងដែរថា ជំនួបគ្នាចុងក្រោយរវាងលោក Biden និងលោក Zelensky បានធ្វើឡើងតាំងតែពីខែមករា មកម្ល៉េះដោយលើកនេះលោក Zelensky បានថ្លែងអំណរគុណចំពោះលោក Biden ផងដែរដែលអាមេរិកបាន ធ្វើការផ្គត់ផ្គង់អាវុធជាច្រើន មកឲ្យអ៊ុយក្រែន។

" "

គិតចាប់តាំងតែពីការសន្ទនាគ្នា តាមទូរស័ព្ទនោះផងដែរលោក Zelesky ក៏តែងតែបានស្នើសុំ ឲ្យមន្ត្រីរដ្ឋាភិបាលអាមេរិក ក្នុងការផ្តល់ភស្តុតាងបន្ថែម ដែលអះអាងថា រុស្សីពិតជាមានផែនការ វាយប្រហារមកលើអ៊ុយក្រែន ខណៈដែលអាមេរិកនៅតែបន្ត ធ្វើការអះអាងថា រុស្សីកំពុងស្ថិតនៅក្នុងលក្ខខណ្ឌ ត្រៀមប្រយុទ្ធកាន់តែខ្លាំង ឡើងនៅពេលបច្ចុប្បន្ននេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top