ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មានរបស់លោក Zelensky បានឲ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការសន្ទនាតាមទូរស័ព្ទ ពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខដ៏លំបាក នៅក្នុងប្រទេសអ៊ុយក្រែន។
ជាពិសេស Zelensky និងលោក Michel បានពិភាក្សាគ្នាអំពីជំហាន ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងទម្រង់ការទូត ដែលមានស្រាប់ រួមទាំងទម្រង់ Normandy ដែលរួមបញ្ចូលអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំងផងដែរ។
ដោយកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូត គឺចាំបាច់ដើម្បី បើកដំណើរការសន្តិភាពនៅអ៊ុយក្រែន លោក Zelensky បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសលោក ក្នុងការដោះស្រាយភាពតានតឹង តាមរយៈមធ្យោបាយសន្តិភាព។
លោកបានបញ្ចាក់ថា “យើង ឈរ លើ ដំណោះស្រាយ នយោបាយ និង ការទូត នៃ ជម្លោះ។ លោក Zelensky បានលើកឡើងដោយកត់សម្គាល់ថា ឥឡូវនេះការភ័យស្លន់ស្លោ គឺជាសត្រូវដ៏ធំបំផុតរបស់អ៊ុយក្រែន”។
សម្រាប់ផ្នែករបស់លោក លោក Michel បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសអ៊ុយក្រែន និងសេចក្តីប្រាថ្នា Euro-Atlantic របស់ប្រទេសនេះ ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
