ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ជំរុញឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីអ៊ុយក្រែនជាបន្ទាន់

យេរ៉ុសាឡឹម​ ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានជំរុញឱ្យជនជាតិអ៊ីស្រាអែលទាំងអស់ ចាកចេញពីអ៊ុយក្រែន “ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” មុនពេលមានការកើនឡើង នៃភាពតានតឹងដែលអាចកើត មានជាមួយរុស្ស៊ី ។

លោក Bennett បានឲ្យដឹង នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ខ្ញុំអំពាវនាវ ឱ្យប្រជាជនអ៊ីស្រាអែល នៅអ៊ុយក្រែន ត្រឡប់ទៅផ្ទះវិញ កុំប្រថុយប្រថានដែលមិនចាំបាច់។ កុំរង់ចាំស្ថានភាព ដែលអ្នកនឹងចង់ត្រលប់មកវិញ ខ្លាំងណាស់ ប៉ុន្តែនឹងមិនអាចធ្វើបាន។ ទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយចាកចេញពីអ៊ុយក្រែនឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” ។

លោកបានបន្តថា “ដូច ប្រទេសដទៃទៀត ក្នុង ពិភពលោក យើងសង្ឃឹម ថា ភាព តានតឹង នឹងបញ្ចប់ ដោយមិនមាន ការ កើនឡើង នៃជម្លោះ”។ លោកបានបន្ថែមថា “ទោះជាយ៉ាងណាកាតព្វកិច្ច ចម្បង របស់យើងគឺ ត្រូវមើលថែពលរដ្ឋ អ៊ីស្រាអែល របស់យើង”។

អ៊ីស្រាអែល កំពុង បង្កើន កិច្ចប្រឹងប្រែង របស់ខ្លួន កាលពី ថ្ងៃអាទិត្យ ដើម្បី ជួយ ពលរដ្ឋអ៊ីស្រាអែល ចេញពី ប្រទេស អឺរ៉ុប ខាងកើត។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ីស្រាអែល បានបង្កើនជើងហោះហើរព្រំដែនអ៊ីស្រាអែល ពីអ៊ុយក្រែនដើម្បីផ្ទុកមនុស្ស ដែលមានបំណងចង់ចាក ចេញពីប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេស លោក Yair Lapid បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ជើងហោះហើរចំនួន ៣២ខ្សែ ត្រូវបានគ្រោងទុកសម្រាប់ សប្តាហ៍ខាងមុខ។ លោក បាន បន្ថែម ថា “ខ្ញុំ ជំរុញឲ្យពលរដ្ឋ អ៊ីស្រាអែល ឲ្យ ឡើង ជើង ហោះ ហើរ ទាំង នេះ”៕

ដោយ ឈូក បូរ៉ា

To Top