ព័ត៌មានអន្តរជាតិ

កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យ ហែអ្នកតាឆ្នាំ ២០២២ រំលេចពីរចនាបថចិន

ថ្ងៃទី ១៥ ខែមួយតាមចន្ទគតិចិន ជាថ្ងៃបុណ្យហែអ្នកតាប្រពៃណីចិន ។ នៅយប់នេះ កម្មវិធីរាត្រីសមោសរអបអរ ពិធីបុណ្យហែអ្នកតាឆ្នាំ ២០២២ នឹងចាក់ផ្សាយនៅប៉ុស្តិ៍ចម្រុះ នៃស្ថានីយទូរទស្សន៍ មជ្ឈិមចិន កម្មវិធីវីCMG Mobile និងវេបសាយនៃស្ថានីយ ទូរទស្សន៍មជ្ឈិមចិន ដោយផ្តោតសំខាន់លើ ព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង អវកាសចិន និងក្រុមបាល់ទាត់នារីចិន ជាដើមដែលជាប្រធានបទ ជាចំណុចក្តៅក្នុងប្រទេសចិន ដោយមានការសម្តែង កម្មវិធីគួបផ្សំគ្នា រវាងបច្ចេកវិទ្យានិងសិល្បៈ ប្រពៃណី និងភាពទំនើប ដើម្បីផ្តល់ជូនទស្សនិកជន នូវវប្បធម៌ចិន ដែលពោរពេញទៅដោយភាពទំនើប និងមានលក្ខណៈបច្ចេកវិទ្យាខ្ពស់ ។

រាត្រីសមោសរនេះធ្វើឡើង ក្រោមប្រធានបទ”សាទរថ្ងៃបុណ្យហែអ្នកតា យ៉ាងសប្បាយរីករាយ ប្រកបដោយរចនាបថចិន” ដើម្បីបង្ហាញ ពីបរិយាកាស សប្បាយរីករាយដែលប្រទេសចិន ឆ្លងថ្ងៃបុណ្យហែអ្នកតា តាមរយៈការសម្តែងដ៏អស្ចារ្យ ដូចជាបទចម្រៀង របាំ ល្ខោនហ៊ី និងក្បាច់គុណជាដើម៕

To Top