ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ៖ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បង្ហាញពីសាមគ្គីភាព

កិច្ចសហប្រតិបត្តិការ និងក្តីសង្ឃឹម ដែលបាន ដាក់បញ្ចូល នូវជំនឿចិត្ត និងកម្លាំង ដល់ប្រទេសនានា លើពិភពលោក
ថ្ងៃទី១៤ ខែកុម្ភៈ ពេលឆ្លើយតបសំណួរ ពាក់ព័ន្ធនឹង ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង លោក WangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ការប្រកួត នេះបានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិាករ និងក្តីសង្ឃឹម ដែលបានដាក់បញ្ចូល នូវជំនឿចិត្តនិងកម្លាំង ដល់ប្រទេសនានាលើពិភពលោក ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនសេវាផ្សាយបន្តផ្សាយ កីឡាអូឡាំពិកបានប្រកាសថា គិតមកដល់បច្ចុប្បន្ន ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានក្លាយទៅជាការ ប្រកួតកីឡាអូឡាំពិករដូវរងាមួយ លើកដែលមានចំនួនអ្នក ទស្សនាច្រើន បំផុត ហើយបានទាក់ទាញ ការយកចិត្តទុកដាក់ របស់មនុស្សជាង២០០០លាននាក់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ទូទាំងពិភពលោក ។

ទាក់ទិននឹងរឿងនេះ លោកWangWenbinបានថ្លែងថា ប្រជាជននៃប្រទេសនានា នាំគ្នាគាំទ្រចំពោះការប្រកួត កីឡាអូឡាំពិករដូវរងា លើកទឹកចិត្តដល់ក្រុងប៉េកាំង រួមគ្នាឆ្ពោះទៅកាន់អនាគត នេះគឺជាការបង្ហាញ ចេញយ៉ាងពេញលេញ នូវស្មារតីអូឡាំពិក៕

To Top