ព័ត៌មានអន្តរជាតិ

កិច្ចប្រឹងប្រែងរបស់ អាមេរិកលើជំងឺរាតត្បាត និងសេដ្ឋកិច្ច ហាក់មានភាពប្រសើរឡើង

វ៉ាស៊ីនតោន៖ ប្រជាជនអាមេរិកភាគច្រើន គិតថាសេដ្ឋកិច្ចអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានភាពប្រសើរឡើងក្នុងកម្រិតខ្លះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែនៅតែមិនល្អ ខណៈប្រជាជនភាគច្រើន នៅតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាត នេះបើយោងតាមការឲ្យ ដឹងពីការស្ទង់មតិថ្មីមួយ។

ខណៈដែលករណីឆ្លងមេរោគ បានធ្លាក់ចុះនៅកន្លែងជាច្រើន ក្នុងសហរដ្ឋអាមេរិក ប្រជាជនអាមេរិកកាន់ តែច្រើនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ “កំពុងដំណើរការល្អ” ប៉ុន្តែវានៅតែជារបាយការណ៍ ចម្រុះនៅឡើយ។

ប្រហែល ៤៧ភាគរយបានឲ្យដឹងថា “អ្វីៗដំណើរការល្អ” កើនឡើងពី ៣៦ភាគរយ កាលពីប៉ុន្មានសប្តាហ៍មុន។ មនុស្សតិច បានឲ្យដឹងកាលពីមួយឆ្នាំមុន ដោយបានរាយការណ៍ថាសុខភាពផ្លូវចិត្តរបស់ពួកគេ “កាន់តែអាក្រក់” ដែលជាលទ្ធផលនៃជំងឺរាតត្បាត។

ការស្ទង់មតិបានឲ្យដឹងថា ប្រជាជនបានវាយតម្លៃអ្វីៗ នៅក្នុងប្រទេសប្រសើរជាងអ្វី ដែលពួកគេបានធ្វើកាលពីខែមករា ប៉ុន្តែពួកគេមិនបានហៅវាថាល្អនោះទេ ដោយបានកត់សម្គាល់ថា ប្រជាជនអាមេរិកបានសម្តែង នូវភាពចម្រុះដូចគ្នានៃក្តីសង្ឃឹម និងភ័យខ្លាចអំពីឆ្នាំខាងមុខ ដូចដែលពួកគេបានជួបកាលពីឆ្នាំមុន។

ឪពុកម្តាយស្ទើរតែពាក់កណ្តាល បានរាយការណ៍ថាមានអារម្មណ៍អស់កម្លាំង ឬតានតឹងក្នុងការគ្រប់គ្រងជំងឺរាតត្បាត និងកូនៗ ដោយលើកឡើងថា សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍន៍ការអប់រំរបស់កូនៗ ពួកគេកាន់តែយ៉ាប់យ៉ឺន ជាលទ្ធផលនៃជំងឺរាតត្បាត នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top