ព័ត៌មានអន្តរជាតិ

សិង្ហបុរី រកឃើញករណីថ្មី នៃជំងឺកូវីដ-១៩ជិត១ម៉ឺននាក់ក្នុង១ថ្ងៃ

សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរី បានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩.០៨២ករណី កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លង សរុបកើនដល់៤៧៨.៥៧៧ នាក់ ។

ក្នុងចំណោមករណីថ្មី២.១៧៧ករណី ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់ វត្ថុធាតុ polymerase) និង៦.៩០៥នាក់ តាមរយៈការធ្វើតេស្ត ART (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយ ដោយក្រសួង សុខាភិបាល ។

ក្នុងចំណោមករណី PCR មាន២.០៤៩ករណីឆ្លងក្នុងស្រុក និង១២៨ករណីត្រូវបាននាំចូល ។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថា មានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន៦.៨៧៨នាក់ និង ករណីនាំចូលចំនួន២៧នាក់ ។
ករណីសរុបចំនួន១.៣៣២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមាន២៣ករណី នៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង។

ក្រសួងបានឲ្យដឹងថា អ្នកស្លាប់ចំនួន៩នាក់ ត្រូវបានរាយការណ៍ពីកូវីដ-១៩កាលពីថ្ងៃចន្ទដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៩០៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top