ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បដិសេធមិនបំពេញទស្សនកិច្ច នៅអ៊ុយក្រែនឡើយ

បរទេស៖ យោងតាមការប្រកាស ដោយសេតវិមានកាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា មកដល់ពេលនេះ នៅមិនទាន់មានផែនការណាមួយ ដែលអាចបញ្ជាក់ពីការបំពេញ ទស្សនកិច្ចរបស់ លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ទីក្រុងគៀវប្រទេសអ៊ុយក្រែន តបតាមការអញ្ជើញដោយ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyឡើយ។

ថ្លែងនៅក្នុងសន្និសិទកាសែត ប្រចាំថ្ងៃមួយមន្ត្រីជាន់ខ្ពស់ របស់សេតវិមាន Karine Jean Pierre បានធ្វើការអះអាងថា ដំណើរបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែនគឺនឹង មិនស្ថិតនៅក្នុងកាលវិភាគ របស់លោកប្រធានាធិបតីអាមេរិក Joe Biden ឡើយ។

ការប្រកាសនេះធ្វើឡើងក្រោយពេលតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Zelensky បានបន្តធ្វើការស្នើសុំ អញ្ជើញសមភាគីដ៏សំខាន់របស់ខ្លួនមួយនេះ ដើម្បីបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

លោក Zelensky ធ្លាប់បានថ្លែងបែបនេះ ទៅកាន់សមភាគីលោក Biden ថា៖ខ្ញុំរំពឹងទុកទុកថា ការបំពេញទស្សនកិច្ចរបស់អ្នក មកកាន់ទីក្រុងគៀវប៉ុន្មានថ្ងៃខាងមុខ នឹងអាចបង្ហាញពីភាពរឹងម៉ាំ នៃទំនាក់ទំនង និងដើម្បីធ្វើឲ្យមានស្ថេរភាព
នៅក្នុងស្ថានភាពបច្ចុប្បន្ន និងក៏ជាសញ្ញាដ៏មានឥទ្ធិពលមួយ ដើម្បីអាចកាត់បន្ថយ ភាពតានតឹងជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top