ព័ត៌មានអន្តរជាតិ

លោក ពូទីន ព្រមព្រៀងបញ្ជៀសសង្គ្រាមលើអ៊ុយក្រែន និងងាកមកដោះស្រាយវិបត្ដិតាមរយៈការទូត

ម៉ូស្គូ៖ ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងដំណើរទស្សនកិច្ចទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីបញ្ចៀសសង្រ្គាមលើអ៊ុយក្រែន និងដោះស្រាយវិបត្តិតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត។

លោក ពូទីន បានឲ្យដឹងក្នុងអំឡុងពេលមួយនោះថា “ទាក់ទងនឹងថាតើយើងចង់បាននេះ (សង្រ្គាម) ឬយ៉ាងណា យើងមិនធ្វើនោះទេ។ នេះជាមូលហេតុដែលយើងបានដាក់សំណើ សម្រាប់ការចាប់ផ្តើមនៃដំណើរការចរចាក្នុងគោលបំណង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលធានាបាននូវសន្តិសុខស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា” ។

លោក Scholz បានលើកឡើងថា ទោះបីជាជំហររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុបអាចខុសគ្នាពីរុស្ស៊ីក៏ដោយ ក៏កិច្ចសន្ទនានៅតែមានសារៈសំខាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា អឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏គ្រោះថ្នាក់បំផុតមួយក្នុងរយៈពេលជាច្រើនទស្សវត្ស ហើយមានតម្រូវការបន្ទាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹងទាក់ទងនឹងអ៊ុយក្រែន និងទប់ស្កាត់សង្គ្រាមដែលអាចកើតមាន៕

ដោយ ឈូក បូរ៉ា

To Top