ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីបរទេសអាមេរិក ចោទរុស្ស៊ីថា កំពុងពិចារណាវាយប្រហារដោយប្រើអាវុធគីមី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំដើម្បីបើកការឈ្លានពានអ៊ុយក្រែននៅក្នុង “ថ្ងៃខាងមុខនេះ” ហើយកំពុងរៀបចំផែនការវាយប្រហារទង់ជាតិពិតប្រាកដ ឬក្លែងក្លាយ ប្រហែលជាសូម្បីតែប្រើប្រាស់អាវុធគីមីថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ លោក Blinken បានអះអាងថា រុស្ស៊ីមាន “ទាហានជាង ១៥០ ០០០ នាក់នៅជុំវិញព្រំដែនអ៊ុយក្រែន” ហើយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនឃើញមានការដកទ័ពរបស់រុស្ស៊ីចេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ “រុស្ស៊ីកំពុងរៀបចំការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ”

លោកក៏បានអះអាងដែរថា រុស្សីមានចេតនាបង្កើតលេសសម្រាប់ការវាយប្រហារ បើទោះជាអាមេរិកមិនដឹងថាខ្លួននឹងធ្វើឡើងក្នុងទម្រង់បែបណាក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top