បរទេស៖ ចំពេលមានការប្រឈមមុខ ដាក់គ្នាកាន់តែខ្លាំងឡើង នៅភាគខាងកើតប្រទេសអ៊ុយក្រែន, អង្គការណាតូបានបញ្ជូនបុគ្គលិក ដែលឈរជើងនៅបេសកកម្មក្នុងទីក្រុងគៀវ ទៅកាន់ទីក្រុងមួយនៅចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីភាគខាងលិច ក៏ដូចជាទៅរដ្ឋធានី Belgian ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៃការបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារនៃប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអឺរ៉ុបខាងកើត លោកស្រី Oksana Musyienko បានបង្ហាញពីជំហានដែលអង្គការ កំពុងចាត់វិធានការដើម្បី ការពារបុគ្គលិករបស់ខ្លួន។

លោកស្រី Oksana Musyienko បាននិយាយថា “សុវត្ថិភាពរបស់បុគ្គលិករបស់ យើងគឺសំខាន់បំផុត ដែលនេះជាមូលហេតុដែលពួកគេ ត្រូវបានផ្លាស់ប្តូរទីតាំងទៅទីក្រុង Lviv និង Brussels” ដោយបន្ថែមថា ការិយាល័យនៅអតីតសាធារណរដ្ឋ សូវៀតនៅតែបន្តធ្វើការ។ ទីក្រុង Lviv ត្រូវបានគេចាត់ទុកថា ជារដ្ឋធានីវប្បធម៌ គឺជាទីក្រុងដ៏ធំមួយ នៅភាគខាងលិចនៃប្រទេស អ៊ុយក្រែន ដែលនៅជិតព្រំដែនប្រទេសប៉ូឡូញ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
