កីឡា

បទវិភាគ៖​ ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​ មុខ​ជា​នឹង​ចារជាប្រវតិ្តសាស្ត្រ​ដ៏​មហិមា​ ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​រយៈ​ពេល ជាង ​១០០ ​ឆ្នាំជាក់ជាមិនខាន

    “គិត​មកទល់​បច្ចុប្បន្ននេះ ​ការប្រកួតកីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​បានក្លាយ​ជា​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងា​ដែល​មាន​ទូរទស្សនិកជន​ច្រើន​បំផុត​ក្នុង​ប្រវិត្តសាស្ត្រ​! ​” ​នៅ​ថ្ងៃទី ​១៦ ​ខែកុម្ភៈ ​ដំណឹង​នេះដែលចេញផ្សាយ​ដោយ​គណៈ​កម្មាធិការ​កីឡា​អូឡាំពិកអន្តរជាតិ​និង​គណៈកម្មាធិការរៀបចំការប្រកួតកីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​ បាន​ធ្វើឱ្យ​ពិភពលោក​ទាំងមូលចាប់អារម្មណ៍​និង​​ពិភាក្សា​យ៉ាងច្រើន​ ​។ ​នៅពេល​មុន​នេះ ​ក្រុម​ហ៊ុន​សេវា​ផ្សាយបន្ត​ផ្ទាល់កីឡា​អូឡាំពិក​បាន​អះអាង​ថា ​ការប្រកួត​កីឡា​អូឡាំ​ពិក​រដូវរងា​ក្រុងប៉េកាំង​បាន​ទទួល​ការចាប់អារម្មណ៍ពីសំណាក់​មនុស្ស​​ចំនួន​លើស​ពី​ ២ ​ពាន់លាន​នាក់​នៅលើ​បណ្តាញទំនាក់ទំនង​សង្គម​ជាសកល ​។​

    សូមបញ្ជាក់ថា ​ចំនួន​ទូរ​ទស្សនិកជននៃ​ការប្រកួត​កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​ដែល​បាន​បំបែក​កំណត់​ត្រា​ថ្មី ​មិនត្រឹមតែ​ទម្លុះទាំងស្រុង​នូវ​អ្វីដែល​ហៅថា ​ការ​ប៉ាន់​ប្រមាណ​របស់​ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​មួយចំនួន​ដែល​ថា ​ចំនួនទូរ​​ទស្សនិកជន​នៃ​​ការប្រកួតកីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​លើកនេះ​តិចតួចប៉ុណ្ណោះទេ ​ថែមទាំង​ក៏​បានបង្ហាញ​យ៉ាងពេញលេញពី​ភាព​ក្លៀវ​ក្លា ​ភាព​សប្បាយរីករាយ​និង​ចំណងមិត្តភាព​ដែល​នាំមក​ដោយ​កីឡា​ព្រិល​ទឹកកក អាច​ចែក​រំលែក​គ្នា​ជា​មួយ​​ប្រជាជន​ទូទាំង​ពិភពលោក ​ក៏ដូចជា​សាមគ្គីភាព ​កិច្ចសហ​ប្រតិបត្តិ​ការ​និង​ក្តីសង្ឃឹម​ដែល​បង្ហាញ​ឱ្យឃើញ​ដោយ​ការប្រកួត​កីឡាអូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​អាច​បំពេញបន្ថែម​នូវ​ជំនឿចិត្ត​និង​កម្លាំង​ទៅក្នុង​បណ្តាប្រទេស​នា​នា​លើ​ពិភពលោក​ផងដែរ ​។

    បើប្រៀបធៀប​នឹង​កាប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ ​កម្រិត​យកចិត្ត​ទុក​ដាក់​ជាសកល​ចំពោះការប្រកួត​កីឡា​អូឡាំពិក​រដូវរងាគឺទាបបង្គួរ ​។ ​តើ​ហេតុអ្វី​បាន​ជា​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងាក្រុង​ប៉េកាំង​អាច​បំផុសនូវការចាប់អារម្មណ៍របស់ទូរ​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក ​? ​មូលហេតុ​សំខាន់​បំផុត​មួយ ​គឺ ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការស្វែងរករួម​របស់​មនុស្សជាតិទាំងមូល​ចំពោះ​ស្មារតី​អូឡាំពិក​”កាន់តែ​លឿន ​កាន់តែខ្ពស់ ​កាន់តែខ្លាំងក្លា​និង​កាន់តែសាមគ្គីភាព” ​ក៏ដូចជា​នាំ​មក​នូវ​កម្លាំង​និង​ភាពស្រស់ស្អាត​ជូនដល់​ពិភពលោក​ទាំងមូល​ក្នុង​គ្រា​ដ៏​លំបាក​និង​ប្រមូល​ផ្តុំ​នូវ​កម្លាំងសាមគ្គី​របស់​មនុស្សជាតិទាំងមូល ​។​

    អ្នក​ផង​ទាំង​ពួង​បាន​មើលឃើញថា ​នៅលើ​សង្វៀនប្រកួត​នៃព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​មាន​រឿង​រ៉ាវ​គួរ​ឱ្យរំភើបចិត្ត​កាន់តែ​ច្រើន ​។ ​រឿង​រ៉ាវ​ទាំងនេះ​ដែល​តំណាងឱ្យ​ការខិតខំ​យ៉ាងស្វិតស្វាញ ​ការ​តស៊ូព្យាយាម​និង​ចំណង​មិត្តភាព​របស់​មនុស្សជាតិ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់នានា​នៅទូទាំង​ពិភព​លោក​​គ្រប់ពេលវេលា​តាមរយៈ​ការផ្សាយបន្តផ្ទាល់ ​។​

    ទន្ទឹមនឹងនេះ ​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បាន​បើក​បង្អួច​មួយទៀត​សម្រាប់ពិភពលោក​ដើម្បី​បង្ហាញពី​ភាពអស្ចារ្យ​និង​កម្លាំងទាក់​ទាញ​របស់​ចិន ​។ ​ខណៈពេល​អ្នកផង​ទាំងពួង​បាន​ទស្សនា​ពិធីបើក​ការប្រកួតកីឡា​អូឡាំ​ពិក​ក្រុង​ប៉េកាំង​ដែល​រួមបញ្ចូលគ្នា​នូវ​បច្ចេកវិទ្យា​ឌីជីថល​និង​ការច្នៃប្រឌិត​ថ្មី​ខាង​សោភ័ណភាព ខណៈពេល​អត្តពលិកមកពី​បណ្តាប្រទេសនានា​បាន​មើលឃើញ​វិធានការ​បង្ការ​ជំងឺកូវីដ ​១៩ ​ប្រកបដោយ​សុក្រឹតភាព​ក្នុងកីឡដ្ឋាន​កីឡាអូឡាំពិក​រដូវរងា​ និង​កោត​សរសើរ​មនុស្សយន្ត​ក្នុង​”ភោជនីយដ្ឋានវៃឆ្លាត”​អាច​បញ្ជូនម្ហូបទៅដល់​មុខ​អ្នក​ហៅ​ម្ហូប​តាមរយៈ​ប្រព័ន្ធបញ្ជូនម្ហូប ​ខណៈពេល​អត្តពលិក​អាមេរិក​មាន​ទឹកចិត្ត​រំភើប​ស្ទើរស្រក់ទឹកភ្នែក​ដោយសារ​ភាពរាក់ទាក់កក់ក្តៅ​របស់​អ្នកស្ម័គ្រចិត្ដ​ចិន ​។ល។ ​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានបង្ហាញ​ពី​រូបភាព​របស់​ចិន​តាមរបៀប​ពិតប្រាកដ​និង​ជាក់ស្តែង​ដែល​មានភាពខុសប្លែក​ពីអ្វី​ដែល​ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​មួយ​ចំនួន​បាន​រៀបរាប់​ ​។

    អាចប៉ាន់ប្រមាណថា ​ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំង​មុខជា​នឹង​ចារជាប្រវតិ្តសាស្ត្រ​ដ៏​មហិមា​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​រយៈពេល​ជាង ​១០០ ​ឆ្នាំ​ជាក់​ជា​មិនខាន ​។ ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងាក្រុង​ប៉េកាំង​ដែល​ប្រកប​ដោយ​ស្មារតី​សាមគ្គីភាព​មិនត្រឹមតែ​នឹង​ក្លាយជា​អនុស្សាវរីយ៍ដ៏​ល្អបវរសម្រាប់អ្នកផង​ទាំង​ពួង​ប៉ុណ្ណោះ​ទេ ​ថែមទាំងក៏​នឹង​ក្លាយជា​កម្លាំង​ចលករ​នៃ​ការ​វិវឌ្ឍ​រីកចម្រើន​ទៅមុខ ​ក្នុង​ន័យ​លើកទឹកចិត្ត​ឱ្យ​ពិភពលោកទាំងមូល​រួមគ្នាឆ្ពោះទៅអនាគត ​!

To Top