ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបិទបញ្ចប់ជាស្ថាពរនៅពីក្រោយកិត្តិយសនិងការសោកស្ដាយ អត្តពលិកមកពីជុំវិញពិភពលោកបានបន្សុលទុកនូវពាក្យពេចន៍ដ៏មានន័យជាច្រើន ថ្ងៃនេះយើងមកមើលពីពាក្យសម្ដីមាសរបស់អត្តពលិកទាំងអស់គ្នា។
-“ខ្ញុំមានដុងពីធម្មជាតិមិនដល់១%ផង ហើយទេពកោសល្យគឺជាផ្នែកតូចមួយក្នុងអាជីពរបស់ខ្ញុំអាចនិយាយបានថាមិនបាច់គិតពីវា។វាអាចជួយខ្ញុំគឺឱ្យខ្ញុំរៀនជិះស្គីព្រិលលឿនជាងអ្នកដទៃបន្ដិចកាលពីដំបូង។”
“Genius girlGu Ailing បញ្ចេញពន្លឺលេចធ្លោ ក្លាយជាអ្នកជិះស្គីព្រិលសេរីដំបូងដែលឈ្នះមេដាយចំនួនបីក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក។
– ខ្ញុំបានឆ្លងផុតខ្សែបន្ទាត់បញ្ចប់ដោយស្នាមញញឹម ហើយខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំនេះជាការប្រកួតកីឡាអូឡាំពិកលើកទី៨របស់ខ្ញុំ។
អ្នកជិះស្គីល្បឿនលឿនជនជាតិអាឡឺម៉ង់ក្នុងអាយុ៤៩ឆ្នាំClaudia Pechsteinជាកីឡាការិនីដែលមានអាយុច្រើនជាងគេបំផុតក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា។នៅក្នុងការប្រកួតកីឡាអឡាំពិករដូវរងាលើកនេះ កំណត់ត្រាអូឡាំពិករបស់នាងដែលបានកាន់កាប់អស់រយៈពេល២០ឆ្នាំត្រូវបានបំបែកដោយគូប្រជែងរបស់នាង ប៉ុន្តែនាងបាននិយាយថា នាងពិតជាដឹងគុណខ្លាំងណាស់ដែលបានមកទីក្រុងប៉េកាំងដូចដែលនាងប្រាថ្នា។
– មិនថាលទ្ធផលយ៉ាងណានោះទេ កម្លាំងចលករដ៏ធំបំផុតសម្រាប់ខ្ញុំ គឺមិនបំភ្លេចបាននូវគោលបំណងដើមឡើយ ព្រោះខ្ញុំចូលចិត្តជិះក្តារស្គីព្រិល ហើយអ្វីៗគឺមកពីការស្រលាញ់ចូលចិត្ត។
កីឡាករSuYimingដែលអាយុមិនដល់១៨ឆ្នាំផង បានល្បីឈ្មោះនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយសម្រេចពាក្យសន្យាដែលមានសុបិនជាអ្នកជិះក្តារស្គីខ្លាំងជាងគេពេលគាត់នៅក្មេង គាត់បានប្រើប្រតិបត្តិការជាក់ស្តែងបកស្រាយពីអ្វីទៅជាវីរបុរសវ័យក្មេង។
“ខ្ញុំបានមើលវីដេអូនោះម្តងហើយម្តងទៀត ខ្ញុំបានយំ ព្រោះវាជារឿងប្រកបដោយក្ដីស្រលាញ់ក្នុងមួយជីវិតរបស់ខ្ញុំ(ដែលធ្លាប់ឆ្លងកាត់)។អ្នកដែលនិយាយថា សូមស្វាគមន៍មកកាន់ប្រទេសចិន ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកគ្រប់ពេល ព្រោះពួកគេល្អណាស់។”
នៅយប់នៃពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អត្តពលិកអាមេរិកTessa Maudបានថតវីដេអូអំពីដំណើរកីឡាអូឡាំពិករដូវរងារបស់នាងហើយនៅពេលដែលនាងចូលដល់ទីកន្លែង នាងបានស្រែកជាភាសាចិនថា “នីហាវ(ជំរាបសួរ)” ទៅកាន់អ្នកស្ម័គ្រចិត្ត ហើយអ្នកស្ម័គ្រចិត្តម្នាក់បានស្វាគមន៍នាងយ៉ាងកក់ក្ដៅដោយគ្រវីដៃហើយឆ្លើយតបជាភាសាអង់គ្លេសថា “Welcome to China”។