បរទេស៖ ប្រទេសចិនបានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផលិតសព្វាវុធធំពីរ របស់អាមេរិកគឺ ក្រុមហ៊ុន Lockheed Martin និង ក្រុមហ៊ុន Raytheon Technologies។ ការសម្រេចចិត្តដែលត្រូវបានប្រកាស ដោយអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin កាលពីថ្ងៃចន្ទ បានកំណត់គោលដៅក្រុមហ៊ុនទាំងពីរ ជុំវិញការជាប់ពាក់ព័ន្ ធរបស់ពួកគេនៅក្នុង “ការផ្គត់ផ្គង់អាវុធអាមេរិក ឱ្យតៃវ៉ាន់” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកការទូតរបស់ចិនរូបនេះ បានពន្យល់ថា វិធានការស្វែងរក “ការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខ” របស់រដ្ឋាភិបាល ទីក្រុងប៉េកាំង ខណៈដែលចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន។
មន្ត្រីរូបនេះបញ្ជាក់ពីអ្វី ដែលវិធានការដាក់ទណ្ឌកម្មទាំងនោះ នឹងពាក់ព័ន្ធ និងរបៀបដែលពួកគេអាចប៉ះពាល់ ដល់ក្រុមហ៊ុន Lockheed Martin និង Raytheon Technologies ។
ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ” និង “បញ្ឈប់ការលក់អាវុធ ឱ្យរដ្ឋាភិបាល ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់” ។ ទីក្រុងប៉េកាំងក៏បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តចាត់វិធានការ ចាំបាច់ទាំងអស់ ដោយផ្អែកលើរបៀបដែលស្ថានការណ៍វិវត្តន៍ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា