បរទេស៖នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការហើយ ក្នុងការបញ្ចប់ទៅនៃច្បាប់រឹតត្បិត ទៅលើការរីករាលដាល នៃវិរុសកូវីដទាំងអស់ ហើយចាប់ផ្តើមដំណើរការវា នៅក្នុងសប្តាហ៍នេះតទៅហើយ។
នាយករដ្ឋមន្ត្រីបានប្រកាស ដកចេញទាំងអស់ ទាំងគោលច្បាប់រយៈពេលវែង សម្រាប់កូវីដនៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃម្សិលមិញព្រមទាំងបានធ្វើការបង្ហាញ នូវផែនការថ្មីយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលលោក ក្នុងការបន្តរស់នៅសម្របខ្លួន ជាមួយនឹងកូវីដជំនួសវិញឬ Living with COVID។
នេះមានន័យថាការទាមទារឲ្យមនុស្សទាំងឡាយ ដែលតេស្តវិជ្ជមានឲ្យដាក់ខ្លួន នៅដាច់ដោយឡែកនោះ គឺនឹងត្រូវលុបចោល គិតចាប់ពីថ្ងៃព្រហស្បតិ៍តទៅ នេះបើយោងតាមការបញ្ជាក់បន្ថែម ពីសំណាក់លោក Johnson។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជាង១៣០០នាក់ បានធ្វើការផ្ញើលិខិតបន្ទាន់រួមមួយ ទៅកាន់រដ្ឋាភិបាលនិងប្រឹក្សាជាន់ខ្ពស់ របស់រដ្ឋាភិបាលសម្រាប់កិច្ចការងារសុខាភិបាល ដើម្បីបង្ហាញពីក្តីបារម្ភ ចំពោះផែនការលប់ចោលការធ្វើតេស្ត និងគោលការណ៍ច្បាប់ទាំងនោះ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
