ព័ត៌មានអន្តរជាតិ

ឥណ្ឌា អនុម័តចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ លើកុមារអាយុ ចាប់ពី១២ដល់១៨ឆ្នាំ

ឥណ្ឌា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា Biological E បានលើកឡើង កាលពីថ្ងៃចន្ទ ថា វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនបានទទួលការ អនុម័តប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសសម្រាប់ប្រើលើកុមារ ដែលមានអាយុ ពី១២ទៅ១៨ឆ្នាំ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Corbevax គឺជាវ៉ាក់សាំងដូសទី៣ ដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅនៅក្នុងប្រទេសឥណ្ឌា ដោយចូលរួមជាមួយ Zydus Cadila’s DNA shot ZyCoV-D និងថ្នាំក្នុងស្រុក Bharat Biotech’s Covaxin ។

គិតមកដល់ពេលនេះ ប្រទេសឥណ្ឌា ទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងកុមារ ដែលមានអាយុ១៥ឆ្នាំឡើងទៅប៉ុណ្ណោះ ។ យោងតាមតួលេខ របស់រដ្ឋាភិបាល កុមារជាង៧៦លាននាក់ ដែលមានអាយុចន្លោះពី១៥ទៅ១៧ឆ្នាំ ត្រូវបានចាក់ថ្នាំ ដោយប្រើប្រាស់ថ្នាំ Covaxin ។

ក្រុមហ៊ុន Biological E បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធសារ អេឡិចត្រូនិចថា ការអនុម័តការប្រើប្រាស់គ្រា អាសន្នសម្រាប់ការ ប្រើប្រាស់កម្រិត ក្នុងក្រុមអាយុ១២ដល់១៨ឆ្នាំ សម្រាប់ Corbevax គឺផ្អែកលើលទ្ធផលបណ្តោះអាសន្ន នៃការសិក្សាផ្នែកព្យាបាលនៅពាក់កណ្តាល ដល់ចុងដំណាក់កាល ដែលកំពុងបន្ត ។

វ៉ាក់សាំងCorbevax នៅចុងខែធ្នូត្រូវបានផ្តល់ការ យល់ព្រមលើការប្រើប្រាស់ជាបន្ទាន់សម្រាប់ការ ប្រើប្រាស់ចំពោះមនុស្សពេញវ័យ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ចូល ក្នុងកម្មវិធីចាក់ថ្នាំបង្ការជាតិនៅឡើយទេ ។

រហូតមកដល់ ពេលនេះ ថ្នាំវ៉ាក់សាំងជិត ១,៧៦ពាន់លាន ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង របស់ប្រទេសឥណ្ឌា ដែលក្នុងនោះ ប្រហែល៨៤ភាគរយ គឺជាកំណែក្នុងស្រុកនៃវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថាន សេរ៉ូមសាស្ត្រ នៃប្រទេសឥណ្ឌា ។

រលកទី៣នៃករណីកូវីដ-១៩ របស់ប្រទេសឥណ្ឌា ដែលជំរុញ ដោយវីរុសបំប្លែងខ្លួនថ្មី ប្រភេទ Omicron បានថយចុះយ៉ាងខ្លាំង ដោយប្រទេសនេះ បានរាយការណ៍ពីការឆ្លងចំនួន១៦.០៥១ ករណីកាលពីថ្ងៃចន្ទបើធៀប នឹងជាង៣០០.០០នាក់នៅចុងខែមករាកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top