ហៃរៀ ៖ ទូរទស្សន៍ជាតិ Burkina Faso RTB បានរាយការណ៍ថា មនុស្សចំនួន ៥៩នាក់ បានសម្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការផ្ទុះអណ្តូង រ៉ែមាសនៅតំបន់ Gbomblora ក្នុងខេត្ត Poni ភាគនិរតី នៃប្រទេសប៊ូគីណាហ្វាសូ ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា មនុស្សចំនួន ៥៥នាក់បានស្លាប់នៅកន្លែង កើតហេតុនៃការផ្ទុះ ខណៈមនុស្ស ៤នាក់ ផ្សេងទៀត បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ។ យ៉ាងហោចណាស់មនុស្ស ៥៥នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមចំនួន បណ្ដោះអាសន្ន។
មូលហេតុ នៃការផ្ទុះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែសាក្សីជាច្រើននាក់បានទាក់ទង តាមទូរស័ព្ទដោយអ្នកយកព័ត៌មានស៊ីនហួ បានពន្យល់ថា ការផ្ទុះនេះផ្តើម ចេញពីអគ្គីភ័យ ដែលបានលេបត្របាក់ឃ្លាំង ផ្ទុកសារធាតុផ្ទុះ ដែលប្រើប្រាស់ដោយអ្នករុក រករ៉ែមាស ក្នុងអំឡុងពេលប្រតិបត្តិការ របស់ពួកគេ ៕
ដោយ ឈូក បូរ៉ា