ព័ត៌មានអន្តរជាតិ

ការស្លាប់ ដោយសារទម្រង់ ឆ្លងអូមីក្រុង មានច្រើនជាងការស្លាប់ ដោយសារទម្រង់ ដែលតា នៅអាមេរិក

វ៉ាស៊ីនតោន ៖ The Seattle Times បានរាយការណ៍ថា រលកឆ្លងដោយទម្រង់ អូមីក្រុង កំពុងបំបែកកំណត់ត្រាយ៉ាងខ្លាំង ហើយបើទោះជាស្ថានភាព ជំងឺមានកម្រិតស្រាល ប៉ុន្ដែការស្លាប់បានកើនលើសពីរលក Delta នៅសហរដ្ឋអាមេរិក។

ចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំមុន នៅពេលដែលអាហ្រ្វិកខាងត្បូង បានរាយការណ៍ជាលើកដំបូង អំពីទម្រង់ឆ្លងអូមីក្រុង ទៅកាន់អង្គការ សុខភាពពិភពលោក សហរដ្ឋអាមេរិក បានបញ្ជាក់ពីការឆ្លងថ្មីជាង ៣០,១៦៣,៦០០30ករណី ជាមួយនឹងអ្នកស្លាប់ថ្មីជាង ១៥៤,៧៥០ នាក់ នេះបើតាមការរាយការណ៍ ប្រចាំថ្ងៃកាលពីថ្ងៃសៅរ៍ ។

យោងតាមការប្រៀបធៀបចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដែលជា រយៈពេលស្រដៀងគ្នា ដែលគ្របដណ្តប់ លើការកើនឡើងដ៏អាក្រក់បំផុត នៃទម្រង់ដែលតា នៅក្នុងសហរដ្ឋអាមេរិក ប្រទេសនេះបានបញ្ជាក់ ពីការឆ្លងថ្មីចំនួន ១០,៩១៧,៥៩០ករណី ជាមួយនឹងការស្លាប់ថ្មីចំនួន ១៣២,៦១៦នាក់ ។

ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលរលកអូមីក្រុង គឺខ្ពស់ជាងប្រហែល ១៧ ភាគរយនៅក្នុងរយៈពេលដែលស្មើនឹងប្រវែងនៃរយៈពេលឆ្លងដោយទម្រង់ដែលតា Delta ។

របាយការណ៍ បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានគូសបញ្ជាក់ “ភាពងាយរងគ្រោះបន្ត របស់ប្រទេសនេះ” ដោយបន្ថែមថា “នៅពេល ដែលចំនួន នៃការឆ្លង មានលក្ខណៈដូចតារាសាស្ត្រដល់ទៅ ៣០ លាននាក់ សូម្បីតែអត្រាមរណភាព ដ៏តូចមួយនឹងមានន័យថា ជាចំនួនអ្នកស្លាប់ ដោយមហន្តរាយ”៕

ដោយ ឈូក បូរ៉ា

To Top