ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា ម៉េចដែរ NATO, USA ហ៊ានចូលទៅជួយឬទេ ខណៈពេលដែលរុស្ស៊ី ប្រកាសទទួលស្គាល់ តំបន់បំបែកខ្លួន ដែលស្ថិតនៅភាគខាងកើត ជាប់ជាមួយនឹងព្រំដែនអ៊ុយក្រែន ទៅជារដ្ឋឯករាជ្យ លោកពូទីនបានបញ្ជាឱ្យបញ្ជូនទ័ព ទៅកាន់ទីនោះ។

សូមរំលឹកថា ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានអ្នកនយោបាយជាតិនិងអន្តរជាតិ បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការគំរាមកំហែងគ្នា ទៅវិញទៅមក ដោយអ៊ុយក្រែន មានប្រទេសលោកខាងលិច ដែលអង្គការយោធា ណាតូ (NATO) ជាអ្នកគាំទ្រ ចំណែកឯរុស្ស៊ី ត្រូវបានប្រទេសមហាអំណាច ចិន ប្រកាសគាំទ្រពីចំងាយ។

ជុំវិញភាពតានតឹងនេះ លោក ហេង វ៉ាន់ដា បានលើកឡើងចោទជាសំនួរថាថា «ឥឡូវពូទីន ទទួលស្គាល់ឯករាជ្យរដ្ឋ២ និងបញ្ជាបញ្ជូនទ័ពចូលទៀត។ មុននិងក្រោយ៣រដ្ឋហើយ។ ម៉េចដែរ NATO, USA ?»។

លោកបន្តថា ធ្វើនយោបាយអន់បំផុត គឺប្រធានាធិបតី២នាក់ នឹងតែម្តង។ ធ្វើនយោបាយទាល់តែអស់ទឹកដី និងចង់ឲ្យអ៊ុយក្រែន ភ្លក់រសជាតិ នុយក្លេអ៊ែរ។ មិនដឹងថា រដ្ឋណានឹងត្រូវបានពូទីន ទទួលស្គាល់ទៀត?


លោក ហេង វ៉ាន់ដា បានលើកឡើងថា ពេលអាវុធនុយក្លេអ៊ែរ ផ្ទុះក្ដាំង ទើបអ្នកដឹងថា សន្តិភាពមានតម្លៃប៉ុនណា? ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									