ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ៖ រុស្ស៊ីនឹងការពារប្រជាជាតិ Donetsk និង Lugansk ដែលទើបបំបែកចេញពី Donbass នៅអ៊ុយក្រែន

បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងដើរតួ ជាអ្នកធានាសន្តិសុខ និងសុចរិតភាពនៃសាធារណរដ្ឋចំនួន២ ដែលបែកបាក់ពី Donbass គឺ Donetsk និង Lugansk បន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាក់ពីឋានៈ របស់តំបន់ទាំងពីរ ថាជារដ្ឋអធិបតេយ្យ ចំពេលមានការប្រឈមមុខដាក់គ្នា កាន់តែអាក្រក់ជាមួយអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៃការបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ Russia 24 កាលពីថ្ងៃអង្គារ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា តំបន់ទាំងពីរនឹងមានឯករាជ្យ ដោយស្ថានភាពនោះត្រូវបាន បញ្ចូលក្នុងកតិកាសញ្ញាដែលបាន ចុះហត្ថលេខាដោយប្រធានាធិបតី Vladimir Putin និងមេដឹកនាំនៃសាធារណរដ្ឋទាំងពីរគឺ Denis Pushilin និង Leonid Pasechnik នៅថ្ងៃមុន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បាននិយាយថា “សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក ត្រូវបានចុះហត្ថលេខារវាងរុស្ស៊ី និងរដ្ឋថ្មីទាំងនេះ ដែលក្នុងនោះយើងសន្យាថានឹងការពារសន្តិសុខរបស់ពួកគេ (Donetsk និង Lugansk) ។

ការថ្លែងរបស់លោក Sergey Lavrov បានធ្វើឡើងបន្ទាប់ពីលោក Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលប្រកាសជាផ្លូវការនូវទឹកដី ទាំងពីរថាជារដ្ឋអធិបតេយ្យ ដោយបានប្រកាសពីការផ្លាស់ប្តូរ ទៅប្រទេសក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំរុស្ស៊ីបាននិយាយថា លោកបានចាត់ទុកថា “វាចាំបាច់ដើម្បីធ្វើការសម្រេចចិត្ត ដែលគួរតែត្រូវបានធ្វើឡើង ជាយូរមកហើយ” និង “ភ្លាមៗ” ទទួលស្គាល់ទាំងពីរថាឯករាជ្យ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top