ព័ត៌មានអន្តរជាតិ

វ៉ាស៊ិនតោន ស្នើឲ្យប្រធានាធិបតីអ៊ុយក្រែន ចាកចេញពីរដ្ឋធានីគៀវ ជាបណ្តោះអាសន្ន

បរទេស៖ យោងតាមការចេញផ្សាយរបស់ NBC កាលពីយប់ថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ដោយសារតែក្តីបារម្ភពីសំណាក់ប្រទេសរុស្សី រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងចាប់ផ្តើមរៀបចំផែនការ ក្នុងការជន្លៀសប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ចេញពីរដ្ឋធានីគៀវ ទៅកាន់ទីក្រុងល្វីវ ដែលស្ថិតនៅភាគខាងលិចប្រទេស បណ្តោះអាសន្នសិន។

ប្រភពជិតស្និទ្ធចំនួន២ ដែលមានព័ត៌មានច្បាស់ទៅ នឹងកិច្ចពិភាក្សាបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Biden បានធ្វើការស្នើសុំ ឲ្យមានការផ្លាស់ប្តូរកន្លែងស្នាក់នៅ របស់ប្រធានាធិបតីលោក Zelensky ទៅកាន់ទីក្រុងផ្សេងមួយទៀត ដែលមានចំងាយត្រឹមតែ ៥០ម៉ាលប៉ុណ្ណោះ ពីប្រទេសប៉ូឡូញ ដើម្បីងាយស្រួលប្រសិនបើ មានការវាយប្រហារណាមួយ ដោយរុស្សីពិតមែននោះ ។

ផែនការក្នុងការជន្លៀស ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងបន្ទាប់តែការ សម្រេចចិត្តរបស់អាមេរិក កាលពីសប្តាហ៍មុនក្នុងការផ្លាស់ប្តូរ ទីតាំងស្ថានទូតរបស់ខ្លួន ទៅកាន់ទីក្រុងល្វីវ ព្រមទាំងសកម្មភាព ការទូតទាំងអស់ចេញ ពីទីក្រុងគៀវផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិក ក៏បានប្រកាសព្រមាន ចំពោះពលរដ្ឋរបស់ខ្លួនទាំងឡាយ ក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ឬលប់ចោលផែនការធ្វើដំណើរ មកកាន់ទីនេះផងដែរបើមិនមាន ការចាំបាច់អ្វីទេនោះ ខណៈដែលបច្ចុប្បន្នយោធារបស់រុស្សី បានចល័តឡើងវិញក្នុងចំនួនប្រមាណជា ១០ម៉ឺននាក់ មកហើយតាមបណ្តោយព្រំដែន ជាមួយនឹងអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top