ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ រហូតដល់ជាង ៦០០០០ករណី

ហ្សកាតា ៖ ប្រភពពីក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងថា ឥណ្ឌូណេស៊ី បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦១,៤៨៨ករណី ដែលបង្កើន ចំនួនអ្នកឆ្លងដល់ ៥,៣៥០,៩០២ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រសួងចំនួន អ្នកស្លាប់ដោយសារជំងឺរាតត្បាត នៅក្នុងប្រទេសនេះ បានកើនឡើងពី ២២៧នាក់ សរុបកើនឡើងដល់ ១៤៧,០២៥នាក់ ខណៈដែលមនុស្ស ៣៩,១៧០នាក់ទៀតបានជាសះស្បើយ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកជាសះស្បើយ សរុបកើនឡើងដល់ ៤,៦៣២,៣៥៥នាក់ ។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ មនុស្សជាង ១៩០,០៩លាននាក់បានទទួល វ៉ាក់សាំងលើកទីមួយ ខណៈដែលជាង ១៤១,៨០លាននាក់បានចាក់វ៉ាក់សាំងលើកទីពីរ ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់ វ៉ាក់សាំងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករា ឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់ នៃវ៉ាក់សាំង Sinovac របស់ចិន។

ដោយមានគោលបំណងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២លាននាក់ក្នុងប្រទេស រដ្ឋាភិបាលបានគ្រប់គ្រងចំនួនជាង ៣៤០,៨០ លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ផងដែរ៕

ដោយ ឈូក បូរ៉ា

To Top