ព័ត៌មានអន្តរជាតិ

វិបត្តិនៅអ៊ុយក្រែន ជាការធ្វើតេស្តភាពជា ដៃគូរវាងចិន និងរុស្ស៊ី

បទេស៖ ការបង្កើនយោធារបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន កំពុងសាកល្បងលទ្ធភាពនៃខ្សែអ័ក្សរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ-ប៉េកាំង តម្រង់ប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែនេះ បានជំរុញឱ្យមានការរំពឹងទុកថា សម្ព័ន្ធភាពថ្មីអាចបង្កើតបានរវាងមហាអំណាចទាំងពីរ នៅពេលពួកគេប្រឈមមុខជាមួយសហរដ្ឋអាមេរិកលើវិសាលភាពនៃបញ្ហា។

រុស្ស៊ី និងចិនបានគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើការប្រឆាំងនឹងការពង្រីកអង្គការណាតូ នៅក្នុងអតីតសាធារណរដ្ឋសូវៀត និងសង្កត់ធ្ងន់លើការទាមទាររបស់ចិនចំពោះកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។ ប៉ុន្តែទំនាក់ទំនងនៅតែមានភាពរអាក់រអួល។ ការកើនឡើងនូវទំនុកចិត្តរបស់ប្រទេសចិន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ច និងនយោបាយ ផ្ទុយទៅនឹងភាពឯកោដែលកំពុងកើនឡើងរបស់រុស្ស៊ី និងងាកទៅរកយុទ្ធសាស្ត្រនៃសង្រ្គាមត្រជាក់នៃការបំភិតបំភ័យ និងការសម្លុត។

ចិនក៏នៅតែប្រឆាំងនឹងសកម្មភាពដែលអាចបំផ្លាញមហិច្ឆតាទឹកដីរបស់ខ្លួន ចាប់ពីសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់រហូតដល់ព្រំដែនឥណ្ឌា។ ចិនមិនបានរិះគន់រុស្ស៊ីជុំវិញទង្វើរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនទេ ហើយបានចូលរួមក្នុងការវាយប្រហារដោយពាក្យសំដីលើក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តថែមទៀត។

ថ្លែងទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានរិះគន់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ជា “អំណាចជាក់លាក់មួយ” នៃ “ការបំផុសគំនិតប្រឆាំង” ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រធានសន្និសីទ លោក Wolfgang Ischinger លោក Wang បាននិយាយថា “អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយ គួរតែត្រូវបានគោរព និងការពារ ពីព្រោះនេះគឺជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ”។

លោក Wang បានបន្ថែមថា “អ៊ុយក្រែនគឺមិនមានករណីលើកលែងនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top