ព័ត៌មានអន្តរជាតិ

Update: ការវាយប្រហារ នៅទូទាំងប្រទេស អ៊ុយក្រែន ខណៈដែលមនុស្សរាប់សិបនាក់ ស្លាប់នៅក្នុង ការឈ្លានពាន របស់រុស្ស៊ី (រូបភាព)

Update: ការវាយប្រហារ នៅទូទាំងប្រទេស អ៊ុយក្រែន ខណៈដែលមនុស្សរាប់សិបនាក់ ស្លាប់នៅក្នុង ការឈ្លានពាន របស់រុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានសង្កត់យ៉ាងជ្រៅទៅ ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលការប្រយុទ្ធដ៏ប្រល័យបានឈានដល់ជាយក្រុង Kyiv ហើយលោកខាងលិច បានឆ្លើយតប ជាមួយនឹងការដាក់ទណ្ឌកម្ម។

ផ្ទាំងពាណិជ្ជកម្ម

មីស៊ីល និងគ្រាប់ផ្លោងរបស់រុស្ស៊ី បានធ្លាក់មកលើ ទីក្រុងនានារបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ចេញការលុកលុយពេញដី និងការវាយលុកតាមអាកាស ដោយបង្ខំឱ្យជនស៊ីវិលស្នាក់នៅលើប្រព័ន្ធរថភ្លើងក្រោមដី ជាមួយនឹងមនុស្ស ១០០.០០០នាក់ ត្រូវផ្លាស់ទីលំនៅ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top